ព័ត៌មានជាតិ
ពិធីក្រុងពាលី មុនដំណើរការសាងសង់ស្ពានបេតុង និងស្ពានខ្សែកាបតំបន់អភិវឌ្ឍន៏កោះនរា
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពាន បេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ពិធីតាមបែបសាសនានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤តុលា ដោយមានការ អញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៥តុលាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។ សមិទ្ធផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខក្នុងមុខនាទី ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរនៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។
ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះក៏សមស្របទៅនឹងការអភិវឌ្ឍន៏យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញរួមទាំងកំណើនសេដ្ឋ កិច្ច ,កំណើនប្រជាពលរដ្ឋក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុនសែន ជាប្រមុខ។ក្រោមអនុសាសន៍របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឲ្យសមិទ្ធផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ព័ន្ធ ,សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ.១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទច់បង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៏ទីក្រុងនោះឡើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ១៖
១. អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរាប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រ សសរស្ពានមានគម្លាត ២០ម៉ែត្រ+២១ម៉ែត្រ+១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ ។ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ។ ជាស្ពានចរាចរទ្វេទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង ៣.២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥ម៉ែត្រសងខាង។
ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ/ម៉ោង ជម្រាលទទឹងស្ពាន ២% ។ សសរសម្រាប់ព្យួរខ្សែកាបមានកម្ពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស។ សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម៉ែត្រ គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរទី២មានជម្រៅ ៧៣.៤០ម៉ែត្រ។ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរា មានសសរចំនួន ៣។ ជើងតាងស្ពានមានទំហំ២៤.៣ម៉ែត្រx១៧.៧ម៉ែត្រx៤.៥ម៉ែត្រ។
កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម៉ែត្រ នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត ។ គម្លាតពីសសរស្ពានខ្សែកាប មានប្រវែង ១៨០ម៉ែត្រ។ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើម មានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចិត ១៥.២មីលីម៉ែត្រសសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបថខ្មែរ។ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។ គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លារអាមេរិក ។រយៈពេលសាងសង់ ៣៥ខែ។ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។
២. អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១ បណ្តោយស្ពានសរុបប្រវែង ៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង ៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្ររយៈពេលសាងសង់ ១២ខែ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល