Connect with us

ព័ត៌មានជាតិ

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជីបេក្ខជនបក្សនយោបាយរយៈពេល៣ថ្ងៃ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់ប្រធានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខា​ធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈគធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី«ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត»។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើង ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតនីមួយៗ។ ទី១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទី២. ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ទី៣. ការឃោសនាបោះឆ្នោត និងទី៤. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ 

លោក ម៉ុក ដារ៉ា បានអះអាងថា ដំណាក់កាលទី២ និងទី៣ ខាងលើនេះ គឺមានភាពស្មុគស្មាញ មិនខុសពីដំណាក់កាលដទៃទៀតនោះទេ ដែលទាមទារឱ្យគ្រូឧទ្ទេស មន្រ្តីបោះឆ្នោត តំណាងគណបក្សនយោបាយ ភាគីពាក់ព័ន្ធ ពិសេស មន្ត្រី គធ.ខប និង លគធ.ខប ត្រូវមានចំណេះដឹងប្រកបដោយជំនាញបច្ចេកទេសច្បាស់លាស់ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាដែល គ.ជ.ប ក្នុងពេលថ្មីៗនេះ បានសម្រេចដាក់ឱ្យប្រើប្រាស់ ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

បច្ចេកវិទ្យាថ្មីៗនេះ រួមមាន កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមប្រមាណ១៧៥ នាក់ និងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២៕ 

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម