ព័ត៌មានជាតិ
កម្ពុជា និងUN អនុម័តផែនការការងារផ្តោតលើយុវជនវ័យក្មេងដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩
កម្ពុជា និងអង្គការសហប្រជាជាតិ បានធ្វើការអនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ផែនការនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធី (DEY) ដំណាក់កាលទី២ សម្រាប់ ឆ្នាំ២០២០-២០២៣កាលពីថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី DEYព្រមទាំង អង្គការអន្តរជាតិជាច្រើនទៀត។
កម្មវិធីនេះ រៀបចំឡើងជា ២ ផ្នែក ដោយផ្នែកទី១ ជាដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលកម្មវិធី DEY នៅតាមគ្រឹះស្ថាន TVET ដែលជាដៃគូកម្មវិធី និងនៅតាមក្រុមហ៊ុន ដែលសិស្សនិស្សិតជាអ្នកទទួលផលពីកម្មវិធី និងផ្នែកទី២ ជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃកម្មវិធី DEY។

កិច្ចប្រជុំលើកទី៣ រៀបចំឡើងក្នុងគោលបំណងចំនួន ៣គឺទី១ ឆ្លុះបញ្ចាំងពីលទ្ធផលនៃកម្មវិធីក្នុងរយៈពេលពីរឆ្នាំដំបូងនៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក។ ទី២ ពិនិត្យ និងអនុម័តផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំ២០២២ និងទី៣ពិភាក្សាអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការទទួលបានការចូលរួមចំណែកឱ្យបានកាន់តែច្រើនពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សម្រាប់និរន្តរភាពនៃកម្មវិធី។
លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារតែការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងមួយនេះ នៅតែអាចបន្តដំណើរការអនុវត្តសកម្មភាពរបស់ខ្លួនទៅមុខជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តីបានបន្តទៀតថា៖ «នៅក្នុងអំឡុងពេល២ឆ្នាំនៃការអនុវត្តកម្មវិធី DEY ដំណាក់កាលទី២នេះដែរ យើងក៏បានកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់ជួយដល់យុវជនឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលជាកាតាលីករជំរុញឱ្យយុវជនមានលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព»។

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៣នេះ គណៈប្រឹក្សាភិបាលបានសម្រេចឯកភាពកំណត់ដំណោះស្រាយជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តកម្មវិធី។ អនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ ក្នុងគោលបំណង ដើម្បីគាំទ្រដល់ពួកគេក្នុងការជម្នះទៅនឹងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក៏បានកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់និរន្តរភាពនៃកម្មវិធី ពិសេស ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរយៈពេលមួយថ្ងៃកន្លះមកនេះ បានបង្ហាញភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយវិស័យឯកជន ពិតជាមានសារសំខាន់ណាស់ក្នុងការដោះស្រាយ ក៏ដូចជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងាររបស់យុវជនផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ