ព័ត៌មានជាតិ
ដឹកតាមរថភ្លើងមួយជើង កាត់បន្ថយដឹកតាមរថយន្ត ៩០ គ្រឿង នៅលើផ្លូវជាតិ
លោក លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវដែកមានអត្ថប្រយោជន៍ ដឹកបានច្រើន និងមានសុវត្ថិភាពខ្ពស់ ។ ជាទូទៅរថភ្លើងដឹកបាន ២៥ទូ។ លោកបញ្ជាក់ថា រថភ្លើងដឹកតាមផ្លូវដែកពីកំពង់សោមមកភ្នំពេញ ក្នុង១ទូ ដាក់បានទម្ងន់ ៦០តោន បូកទម្ងន់ទូ ២០តោនទៀត ឡើង ៨០តោន។
លោក បូរិន ពន្យល់ថា ក្នុងចំណោម ២៥ទូ ក្នុង១ទូ មានស៊ីទែនសព្វថ្ងៃនេះ ៧ម៉ឺន២ពាន់លីត្រ។ បើគុណនឹង ២៥ទូ ក្នុង១ជើងរថភ្លើងដឹកបាន ១លាន៨សែនលីត្រ។ បើប្រៀបធៀបនឹងការដឹកតាមរថយន្ត ដែលដឹកបានទម្ងន់ ២ម៉ឺនលីត្រ ការដឹកតាមរថភ្លើងមួយជើងត្រូវបាត់រថយន្ត ៩០គ្រឿងនៅលើផ្លូវជាតិ។ ដូច្នេះការដឹកជញ្ជូនតាមរថភ្លើង ចំណេញច្រើន កាត់បន្ថយការដឹកលើសទម្ងន់នៅតាមផ្លូវជាតិ ធ្វើឲ្យឆាប់ខូចផ្លូវ ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
សព្វថ្ងៃកម្ពុជា មានផ្លូវដែកពីរខ្សែ ទី១ ពីភ្នំពេញទៅព្រំដែនកម្ពុជាថៃ(ប៉ោយប៉ែត) សាងសង់ឆ្នាំ ១៩២៩។ ការសាងសង់ធ្វើឡើងជាបីដំណាក់កាល ទី១ សាងសង់ពីភ្នំពេញទៅពោធិ៍សាត់ និងបន្តពីពោធិ៍សាត់ ដល់មង្គលបុរី និងទី៣ ពីមង្គលបុរី ទៅព្រំដែនកម្ពុជា ថៃ(ប៉ោយប៉ែត) មានប្រវែង ៣៨៦គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោក លី បូរិន។

លោកថា ការសាងសង់នេះ ស្ថិតនៅក្រោមអាណានិគមបារាំង។ ចំពោះអាយុកាលផ្លូវដែកដែលកំពុងប្រើប្រាស់រាល់ថ្ងៃនេះ គឺជាដែករ៉ៃរបស់បារាំង ប្រើប្រាស់កំណល់ដែក មានអាយុកាលជិត ១០០ឆ្នាំហើយ។ ផ្លូវដែកទី២ ពីភ្នំពេញទៅខេត្តព្រះសីហនុ។
អ្នកដែលចាប់អារម្មណ៍ចង់រៀនជំនាញបច្ចេកទេសនេះ លោកអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញផ្លូវថា ជំនាញនៃវិស័យដឹកជញ្ជួនផ្លូវដែក ត្រូវសិក្សាលើបីជំនាញធំៗ មានដូចជា ជំនាញធ្វើអាជីវកម្ម ផ្នែកក្បាលម៉ាស៊ីន និងទូរថភ្លើង និងការសាងសង់ជួសជុល ថែទាំ ផ្លូវដែក៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ