Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ស្នើឱ្យត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ ដើម្បីមានវិធានការតាមច្បាប់។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម បានអះអាងថា ៖ «អ្នកបើកបររថយន្តធុនធំមួយចំនួននៅតាមក្រុមហ៊ុនប្រើប្រាស់នូវសាធាតុញៀន។ ហេតុដូច្នេះ សូមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះ គឺអគ្គស្នងការដ្ឋានគបាលជាតិ ដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះ»។ សម្តេចក្រឡាហោម បានបន្តថា  អ្នកបើកបរមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ហេតុនេះ ត្រូវរៀបចំបែបបទនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យ មានកិច្ចសហការរវាងសមត្ថកិច្ចជាមួយវិស័យឯកជន ពិសេស ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំង ត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាត្រូវតែយកចិត្តទុកដាក់។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម បានសម្តែងក្តីព្រួយបារម្ភពីបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀនដែលនឹងផ្តល់ការលំបាកកាន់តែខ្លាំង ព្រោះថា ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៨ ០០០នាក់ មានជាង២០ ០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម