Connect with us

ព័ត៌មានជាតិ

និស្សិតបរទេសជនជាតិអ្វីខ្លះ កំពុងស្នាក់អន្តេវាសិកដ្ឋានភ្នំពេញ?

បានផុស

នៅ

ក្រៅពីទទួលនិស្សិតនារី និស្សិតពិការ និស្សិតក្រីក្រ មកពីបណ្ដាខេត្តដាច់ស្រយាលស្នាក់នៅបន្តការសិក្សា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតកម្ពុជា ក៏បានទទួលនិស្សិតបរទេសដែលកំពុងសិក្សានៅភ្នំពេញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងែនេះថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតមាន ៧ អគារ។ ក្នុងនោះ ២អគារ គឺ អគារ D និង អគារ ៧ ជាន់ សម្រាប់និស្សិតអាហារូបករណ៍បរទេសស្នាក់នៅ មានដូចជានិស្សិត ចិន ឡាវ និងវៀតណាម ដែលមាននិស្សិតស្នាក់នៅបានចំនួន ១៥០ នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ៦៥ នាក់។

លោក រស់ សុវាចា បញ្ជាក់បន្តថា ចំណែក ៣ អគារ គឺអគារ A, C និងអគារ F សម្រាប់និស្សិតនារីស្នាក់នៅ ដែលមានចំនួន ៤៨០ នាក់ សម្រាប់និស្សិតឆ្នាំ១ ដល់ឆ្នំា៥។ រីឯ ២អគារទៀតគឺ អគារ B និង E សម្រាប់ និស្សិតសាលាតិចណូ ស្នាក់នៅ ដែលមាននិស្សិតចំនួន ១១៥នាក់ ក្នុងនោះនិស្សិត ស្រី មានចំនួន ៥៣ នាក់។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បន្តថា សរុបទាំងអស់ មាននិស្សិតស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតចំនួន ៧៤៥ នាក់ ក្នុងនោះមាន ស្រី ៥៩៨ នាក់ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តជ្រើសរើសនិស្សិតនារីក្រីក្រ​ពី​បណ្តា​ ២៥ រាជធានី-ខេត្តចំនួន ១០០ ទៅ ១២០ នាក់ ក្នុងមួយឆ្នាំៗ មកស្នាក់នៅក្នុង មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី របស់ក្រសួងអប់រំ យុវជន និងកីឡាមានមួយទីតាំងក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ បេក្ខនារីអាចយកពាក្យសុំស្នាក់នៅ មកដាក់សុំស្នាក់នៅដោយផ្ទាល់ខ្លួននៅតាមគ្រឹះស្ថានឧត្តម សិក្សារបស់ខ្លួន រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៤ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម