ព័ត៌មានជាតិ
មុនពេលទិញផ្ទះគួរមើលចំណុចអ្វីខ្លះ ចៀសវាងហានិភ័យពេលក្រោយ
មុនពេលសម្រេចចិត្តទិញផ្ទះបង់រំលស់ ឬដំណាក់កាលមិនទាន់បង់ផ្ដាច់ នៅក្នុងបុរី ឬក្រុមហ៊ុនណាមួយ អ្នកត្រូវសិក្សាលើចំណុចសំខាន់មួយចំនួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហាក្រោយពេលធ្វើកិច្ចសន្យាទិញ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានប្រាប់ថា អ្នកទិញអាចមើលទៅលើ សក្ដានុពលរបស់ម្ចាស់គម្រោង ព្រោះការប្រើប្រាស់ និងការអាស្រ័យផលទៅលើផ្ទះ ឬដីបច្ចុប្បន្នគេនិយាយអំពី មុខមាត់ ឬកេរ្តិ៍ឈ្មោះរបស់ម្ចាស់គម្រោង មានភាពប្រាដកប្រជានៅក្នុងកិច្ចសន្យាទិញ-លក់។

ចំណុចមួយទៀត គឺមើលទៅលើប្រវត្តិរបស់ម្ចាស់គម្រោង ថាតើពួកគាត់ជាមនុស្សយ៉ាងម៉េច ជោគជ័យច្រើនគម្រោងទេ ពីព្រោះយើងអ្នកទិញក៏ត្រូវយល់ដែរ ពេលខ្លះមិនទាន់បានឯកសារ ឬប្លង់ មិនមែនមកពីម្ចាស់គម្រោងទាំងអស់ទេ ខណៈដែលការរត់ប្លង់ក៏ចំណាយពេលដល់ឆ្នាំដែរ ហើយចង់ទាមទារលឿនក៏មិនបានដែរ។
លោក ច្រឹក សុខនីម “ដំណើការធ្វើប្លង់ទន់នៅក្នុងប្រទេសយើង យ៉ាងហោចណាស់រយៈពេល ៦ ខែ ហើយចេញទៅប្លង់រឹងទៀតឡើង ១០ ខែបាត់ ហើយចេញជាប្លង់រឹងបំបែកក្បាលដី ឡើងជាង ១ ឆ្នាំកន្លះ ដូច្នេះទាល់តែយើងយល់ថា ប្រវត្តិដីដែលម្ចាស់គម្រោងធ្វើជាប្រភេទប្លង់ទន់ប្លង់រឹង”។

បើតាមអ្នកជំនាញអចលនវត្ថុវរូបនេះ ក្រៅពីនេះ យើងអាចសិក្សាទៅលើដៃគូសហការរបស់ម្ចាស់គម្រោង ថាតើពួកគាត់ មានការប្ដេជ្ញាចិត្តខ្ពស់ទេ ក្នុងការសាង់សង់គម្រោងនីមួយៗ ហើយប្រសិនបើពួកគាត់មិនប្ដេជ្ញាចិត្តខ្ពស់ទេ ភាពប្រឈមនឹងកើតឡើងម្ដងហើយម្ដងទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់