ព័ត៌មានជាតិ
អនុព័ន្ធយោធាបារាំងថា កងទ័ពមួកខៀវកម្ពុជា ប្រើប្រាស់ភាសាបារាំងបានល្អ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ បានអនុញាតឲ្យលោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេស្សនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ ចំពោះមុខលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន លោកអនុព័ន្ធយោធាបារាំង បានអះអាងថា កងទ័ពមួកខៀវកម្ពុជា អាចប្រើប្រាស់ភាសាបារាំងបានល្អ។

ជាមួយគ្នានេះ លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស ក៏បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់កងយោធពលខេមរភូមិន្ទនៅក្នុងការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មកម្មទាំងនោះ ភាគច្រើន នៅតំបន់ប្រើប្រាស់ភាសាបារាំង។
លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានបញ្ជាក់ថា កន្លងមកនេះ កងទ័ពបារាំងមានតួនាទីសំខាន់នៅក្នុងការជួយបណ្ដុះបណ្ដាលដល់កងយោធពលខេមរភូមិន្ទ ពិសេស លើផ្នែកភាសាបារាំង ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ លោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរ នឹងធ្វើឲ្យមានការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះការមកបំពេញបេសកកម្មកាទូតនៅកម្ពុជារបស់លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស ព្រមទាំងបានលើកឡើងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រហូតធ្វើឱ្យមានសភាពធូរស្រាលមកដល់បច្ចុប្បន្ន។

ពាក់ព័ន្ធដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់ប្រទេសបារាំងដល់កម្ពុជា ពិសេស នៅក្នុងការជួយសម្របសម្រួលបញ្ហាសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ លោកបានបន្តថា នៅឆ្នាំ១៩៩៤ ប្រទេសបារាំងបានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស ការផ្ដល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗផងដែរ។ លោកអគ្គបញ្ជាការ សង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល កងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?