Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ធ្វើរបាយការណ៍វាយតម្លៃ ប្រាសាទអង្គរនៅ ទីក្រុងដាណាង វៀតណាម រួចហើយ

បានផុស

នៅ

លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា អាជ្ញាធរជាតិអប្សរា បានធ្វើការបូកសរុបនូវរបាយការណ៍បច្ចេកទេស ពិនិត្យវាយតម្លៃលើការកសាងប្រាសាទអង្គរចម្លង នៅទីក្រុងដាណាង ប្រទេសវៀតណាម តើមានភាពស្រដៀងគ្នា ដូចគ្នា និងខុសគ្នាដូចម្ដេច​ជាមួយប្រាសាទអង្គររបស់កម្ពុជា រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ពិត​ប្រាកដហើយ យើងដឹងថារបស់នោះ ជារបស់ចម្លងពីប្រាសាទរបស់យើង ប៉ុន្តែយើងត្រូវពិនិត្យមើល តើការចម្លងនោះត្រូវ ឬខុស នេះជាចំណុចសំខាន់។ ​ចំពោះចំណុចថា ខុសត្រង់ណា អីត្រង់ណា សុំទោសខ្ញុំអត់អាចជូនព័ត៌មានលម្អិតអ៊ីចឹងបានទេ​ ព្រោះយើងស្ថិតក្នុងដំណាក់កាលធ្វើការងារ។ ប៉ុន្តែគ្រាន់តែចង់ជម្រាបថា យើងបានធ្វើការបូកសរុបនូវលក្ខណៈបច្ចេកទេសរួចហើយ យើងបានបញ្ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចហើយ”។

អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា រូបនេះបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងធ្វើការតាមនីតិវិធីរបស់ក្រសួង ជាពិសេសអាចធ្វើទំនាក់ទំនងជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានទូតរបស់យើងនៅទីនោះដើម្បីធ្វើការងារបន្តទៀត តាមនីតិវិធី។

លោក ឡុង កុសល មានប្រសាសន៍បង្ហើយឱ្យដឹងថា៖ “ការកសាងប្រាសាទអង្គរចម្លងនោះ មានភាពខុសឆ្គង ព្រោះការចម្លងដោយគ្មានការអនុញ្ញាត គឺធ្វើមិនបានល្អទេ”។  

គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តចម្លង នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ និងកំពុងទទួលបានចំណាប់ខ្ពស់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ នៅវៀតណាម។ ថ្មីៗនេះ មានការផ្សាយព័ត៌មានថា ប្រាសាទអង្គរវត្តចម្លងនោះ ត្រូវបានភាគីវៀតណាមសុំសិទ្ធសុំការអនុញ្ញាតពីខាងក្រសួងរួចរាល់អស់ហើយ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា មិនមានការស្នើសុំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានោះទេ គឺប្រហែលគេសុំអនុញ្ញាតពីក្រសួងវប្បធម៌របស់វៀតណាម ព្រោះនៅប្រទេសនីមួយៗបើគេសាងសង់អ្វីមួយ គេត្រូវសុំអនុញ្ញាតពីក្រសួង និងអាជ្ញាធរដែនដីរបស់គេ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បន្តតាមដានករណីនេះ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

ជីវិតកម្សាន្ដ១២ នាទីutes មុន

Taylor Swift ប្រាប់ហេតុផលធំមិនលេចមុខក្នុងកម្មវិធី Fashion Week ដូចគេឯង

ព័ត៌មានជាតិ១៩ នាទីutes មុន

នៅ​ភ្នំពេញ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ សម្រេច​​បាន​ជាង ៤៥ ម៉ឺនក្បាល​ដី ក្នុងចំណោម ៥០ ម៉ឺន ក្បាលដី ផែនការ​បញ្ចប់​ត្រឹមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម