Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ២​ សុំពន្យា​ពេល​ធ្វើផ្លូវ​ ខណៈ​លទ្ធផល​យឺត​ជាង​ផែនការ

បានផុស

នៅ

ការស្ថាបនា កំណាត់​ផ្លូវ​ជាតិ​លេខ ២ គិតមក​ដល់​ពេលនេះ​ទើប​តែ​សម្រេច​បាន​ ជិត ៥០ ភាគរយ (៤៧,៩៥) ដែលជាការស្ថាបនាយឺតយ៉ាវជាងផែនការ ខណៈដែលក្រុមហ៊ុនសាងសង់ បានស្នើសុំ​ពន្យាពេល ៤ ខែបន្ថែមទៀត ដោយសារខ្វះគ្រឿងចក្រសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធាណរការ​និង​ដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ផ្លូវជាតិលេខ ២ កំពុងជួសជុល មានការយឺតយ៉ាវមិនទាន់ផែនការហើយពេលនេះក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលប្រមាណជា ៤ ខែ បន្ថែមទៀត ដោយអះអាងថាកំពុងខ្វះសម្ភារ គ្រឿងចក្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រួតពនិត្យសំណើ លក្ខណៈបច្ចេកទេស និងហេតុផលនៃការសុំពន្យាពេលឱ្យក្រុមហ៊ុនសាងសង់។

តាមគម្រោង ការស្ថាបនាផ្លូវជាតិលេខ២ នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែមកដល់ពេលនេះ ទើបតែសម្រេចលទ្ធផលបាន ៤៧,៩៥ ភាគរយ។

ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូល​តាខ្មៅ-អូរចំបក់ ដល់​រង្វង់​មូល​ក្រុង​ដូនកែវ ខេត្ត​តាកែវ និង​ផ្លូវជាតិ​លេខ ២២ មាន​ប្រវែង​សរុប​ចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់​គិត​ពីរង្វង់មូល​ក្រុងដូនកែវ ដល់​អង្គតាសោមផ្លូវជាតិ​លេខ ៣ ទទួលខុសត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​កូរ៉េ Hanshin ដែល​ប្រើប្រាស់​រយៈ​ពេល៣០ខែ គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម