ព័ត៌មានជាតិ
អគ្គិភ័យ ឆាបឆេះឃ្លាំងស្ដុកវត្ថុធាតុដើមសម្រាប់ផលិតខ្សែក្រវាត់របស់ក្រុមហ៊ុនមួយអស់ទាំងស្រុង
ឃ្លាំងស្តុបសម្ភារៈនិងវត្ថុធាតុដើម្បីផលិតខ្សែក្រវាត់របស់ក្រុម ហ៊ុន អ៊ីនធើណល យូនៀន អ៊ីនដាសស្ទ្រីល ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្ករឲ្យរងការខូចខាតទាំងស្រុង តាមការប៉ាន់ស្មានចូលលានដុល្លារ ។

នគរបាលប្រាប់អោយដឹងថា ថៅកែឃ្លាំងស្តុបវត្ថុធាតុដើមដើម្បីផលិតខ្សែរក្រវ៉ាត់មាបឈ្មោះ xiao xi ji ភេទស្រី ជនជាតិ ចិន ស្ថិតនៅទីតាំងខាងលើ។
នគរបាលបានបន្តទៀតថា ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញមានទំហំ 42mx 36m ដែលបង្ករអោយរួចខាតសម្ភារៈជាច្រើនរួមមាន៖ គ្រាប់ស្នោ, កាវ, តាំងប៉ាវ, និងសម្ភារៈប្រើប្រាស់ក្នុងឃ្លាំង ទាំង ស្រុងតែម្តង ។

ក្នុងករណីគ្រោះអគ្គីភ័យនោះ កម្លាំងសម្ថកិច្ចចុះប្រតិបត្ដិការជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំ នួន០៥គ្រឿង, រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន ចំនួន០១ គ្រឿងផងដែរ ។

តាមការស្រាវជ្រាវបឋមមន្ត្រីជំនាញ សន្និដ្ឋានថា មូលហេតុដែលបង្ករអោយអគ្គីភ័យឆាបឆេះឃ្លាំងនេះ គឺអាចមកពីឆ្លងចរន្ដអគ្គីសនី ហើយទំហំខួចខាតចូលខ្ទង់លានដុល្លារ ។
នគរបាលបានបញ្ជាក់ថា តាមរោងចក្រ សហគ្រាស សិប្បកម្ម លំនៅ ដ្ឋាន គួររៀបចំប្រព័ន្ធអគ្គិសនីអោយបានត្រឹមត្រូវមានលក្ខណៈបច្ចេកទេសជៀសវាង ការបង្កហានិភ័យ និងបំផ្លាញទ្រព្យសម្បត្ដិបែបនេះ ៕
អត្ថបទដោយ ៖ ភួង រដ្ឋា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា