ព័ត៌មានជាតិ
អាជ្ញាធរ ខេត្តកំពង់ចាម គ្រោងអភិវឌ្ឍសួនលំហែមាត់ទន្លេពីចំណុចគល់ស្ពានគីហ្សូណា ដល់ផ្សារ៧ មករា
អាជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងរៀបចំអភិវឌ្ឍសួនលំហែរមាត់ទន្លេ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ដល់ផ្សារ៧ មករា ដើម្បីពង្រីកសក្ដានុពលអេកូទេសចរណ៍ឱ្យស័ក្តិសមជាទីក្រុងដែលធ្លាប់ទទួលបានជ័យលាភីរំដួល៣ទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត និងដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិជាតិ-អន្តរជាតិឱ្យមកលេងកម្សាន្តក្នុងខេត្តជាប់ដងទន្លេមេគង្គដ៏ស្រស់ត្រកាល ប្រកបដោយសុខសុវត្ថិភាព និងផាសុខភាព។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំអភិវឌ្ឍសួនលំហែរមាត់ទន្លេមេគង្គនេះកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមគម្រោងប្លង់ ការអភិឌ្ឍន៍សួនច្បារមាត់ទន្លេក្នុងក្រុងកំពង់ចាមនេះ គឺនឹងមានកន្លែងអាហារដ្ឋានលើទឹក បឹងហ្គាឡូ និងអាហារដ្ឋានសម្រាប់ភ្ញៀវជួលស្នាក់នៅ ក្លឹបហាត់ប្រាណ ផាប់ សួនច្បារ សួនបន្លែ កន្លែងថតរូប កន្លែងជិះឡានបុកគ្នា កន្លែងភិចនិច និងកញ្ចុះអង្គុយលេង ផ្សារអាហារ និងក្លិបកម្សាន្ត។

បន្ទាប់ពីបានពិភាក្សាជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគទាក់ទិនទៅនឹងគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចឲ្យម្ចាស់វិនិយោគធ្វើការកែប្រែប្លង់នូវទីកន្លែងសាងសង់មួយចំនួន រួចហើយនឹងលើកយកមកពិភាក្សាម្ដងទៀតនៅពេលក្រោយ ៕
ដោយ ៖ ហុង ម៉េង ហៀ




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ