ព័ត៌មានជាតិ
ប្រជាកសិករថា តម្លៃដំឡូងមីឆ្នាំនេះល្អជាងឆ្នាំមុន
រដូវកាលប្រមូលផលដំឡូងមីបានឈានមកដល់ ប្រជាកសិករខ្លះកំពុងស្វែងរកកម្លាំងពលករជាបណ្តើរៗ ខណៈឈ្មួញកំពុងដើរប្រមូលទិញក្នុងតម្លៃគួសមដែលប្រជាកសិករទទួលយកបានទៅតាមប្រភេទទី១និងទី២នៃផលដំឡូង។
ប្រជាកសិករជាម្ចាស់ចម្ការរស់នៅភូមិបុះខ្នោ ឃុំចែងមានជ័យ ស្រុកបាណន់ គឺលោក ពិន ជា ដែលកំពុងប្រមូលផលជាបណ្តើៗ បានឲ្យ «កម្ពុជាថ្មី» ដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភ: នេះថា ផលដំឡូងមីដែលលោកកំពុងប្រមូលនាពេលនេះ គឺធ្វើឡើងតាមតម្រូវការរបស់ឈ្មួញទិញនាំចេញដោយក្នុងតម្លៃមួយដែលលោកអាចទទួលយកបានទៅតាមប្រភេទផលដំឡូងរបស់លោក។

លោកបន្តថា ដំឡូងស្រស់លោកលក់បានក្នុង១គីឡូក្រាម២៨០រៀល ស្មើនឹង២៨ម៉ឺនរៀលក្នុង១តោន ចំណែកដំឡូងស្ងួតលក់បាន៧៥០រៀលក្នុង១គីឡូក្រាម ស្មើនឹង៧៥ម៉ឺនរៀលក្នុង១តោន នេះបើគិតជាមធ្យមតាមប្រភេទដំឡូង ហើយលោកសង្ឃឹមថា ក្នុងខែមិនាខាងមុខ តម្លៃនឹងកើនជាងនេះ។
ចំណែកម្ចាស់ចម្ការម្នាក់ទៀតគឺលោក ជី រស់នៅក្នុងឃុំជាមួយគ្នាក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាថាឆ្នាំនេះផលដំឡូងរបស់លោកបានហុចផលល្អប្រសើ ស្របជាមួយតម្លៃបានគួសមជាងឆ្នាំមុន។ លោកថាឆ្នាំកន្លងទៅនិងឆ្នាំនេះ មិនខុសគ្នាប៉ុន្មានទេ គ្រាន់តែឆ្នាំនេះបានតម្លៃល្អជាងឆ្នាំមុនបន្តិចដែល២ឆ្នាំជាប់គ្នានេះ សេដ្ឋកិច្ចគ្រួសារលោកបានល្អប្រសើហើយលោកនឹងស្វែងរកជំនាញបន្ថែមដើម្បីឲ្យមើមដំឡូងមានម្សៅច្រើនជាងឆ្នាំនេះបន្តទៀត។

អ្នកស្រី ស្រី ពៅ និងលោក សេម ដែលមានចម្ការដំឡូងឋិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ នៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា តម្លៃដំឡូងរបស់ពួកគាត់២ឆ្នាំមកនេះមិនមានការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់នោះទេ បើទោះឋិតក្នុងវិបត្តិកូវីដមិនទាន់ធូស្រាលដូចសព្វថ្ងៃក៏ដោយចុះ តែឆ្នាំនេះបានតម្លៃគួសមជាងឆ្នាំមុន ពួកគាត់អាចមានលទ្ធភាពជួលកម្លាំងពលករបានច្រើនជាងឆ្នាំមុន។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាកសិករខាងលើ លោក សឹង សុវណ្ណ ប្រធានមន្ទីរកសិកម្មស្រុកបាណន់បានឲ្យ«កម្ពុជាថ្មី»ដឹងនៅរសៀលថ្ងៃទី០៩ ខែកុម្ភ:នេះថា បញ្ហាតម្លៃដំឡូងមីឆ្នាំមុននិងឆ្នាំនេះមិនសូវខុសគ្នាប៉ុន្មានទេ ដែលធ្វើឲ្យប្រជាកសិករប្រកបរបរនេះទទួលយកបាន ខណៈឆ្នាំនេះតម្លៃបានល្អជាងឆ្នាំមុន និងស្របតាមវិបត្តិកូវីដបានធូស្រាលផងតាមរយៈរាជរដ្ឋាភិបាលខិតខំទប់ស្កាត់និងបានចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរបានមួយរយភាគរយទូទាំងប្រទេសផង។

លោកសង្ឃឹមថា ទីផ្សារដំឡូងមីនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត ខណៈឆ្នាំនេះលោកបញ្ជាក់ថា ដំឡូងមីស្រស់លក់បានក្នុង១គីឡូក្រាម៣៨០រៀល ហើយដំឡូងស្ងួតបានតម្លៃ៦បាតប្រាក់ថៃ ស្មើនឹងជិត៨០០រៀលប្រាក់ខ្មែរក្នុង១គីឡូក្រាម ដោយតម្លៃនេះសម្រាប់ដំឡូងប្រភេទ១ដែលមានម្សៅច្រើន ហើយការលើកឡើងរបស់ប្រជាកសិករខាងលើ លោកទទួលស្គាល់វាជាតម្លៃមធ្យមតាមប្រភេទដំឡូងដែលពួកគាត់ទទួលយកបាន។
លោកបន្តថា សម្រាប់ប្រជាកសិករដែលបានប្រកបរបរដាំដំណាំដំឡូងមីក្នុងស្រុកបាណន់លើផ្ទៃដីសរុបចំនួន៣៤៥៥ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង