ព័ត៌មានជាតិ
អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ជួបប្រជុំ ពង្រឹងការងារបោសសម្អាតមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរ ស្តីពីការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក ដែលបានខិតខំប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ដើម្បីចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាព ជូនជាតិមាតុភូមិ ក្រោមមគ្គុទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាពិសេសការការពារពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន។

កងទ័ពជើងគោក បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់។
លោកទេសរដ្ឋមន្រ្តី បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការងារសម្របសម្រួល និងគ្រប់គ្រងវិស័យសកម្មភាពមីនក្នុងភូមិសាស្រ្តរបស់ខ្លួនទទួលបាននូវលទ្ធផលប្រកបដោយជោគជ័យ អស់រយៈពេលជិត ៣០ឆ្នាំ កន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៩២ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាព ហើយមួយជីវិតរបស់សម្តេចមានតែការស្វែងរកសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។

លោកបន្តទៀតថា ឆ្នាំ២០២២នេះ អាជ្ញាធរមីន បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីអបអរសាទរពិធីរំលឹកខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌ក្រោមអធិបតីភាពរបស់សម្តេចតេជោ។
លោកបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ កម្ពុជា នៅបន្តធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយក្នុងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាសេសសល់លើផ្ទៃដីរងការគំរាមកំហែងដោយសារមីន/គ្រាប់ប្រមាណ ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមីនប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡានឹងត្រូវបញ្ចប់ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនត្រឹមឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជារយៈពេលជិត៣០នេះ ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីន/គ្រាប់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញនូវទីតាំងអតីតសមរភូមិ ឲ្យមានការអភិវឌ្ឍ។
លោកមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្ថែមថា កងទ័ពជើងគោក បានចូលរួមជាច្រើន ក្នុងដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយបន្ទាប់ពីទទួលបាននូវគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង