ព័ត៌មានជាតិ
លោកឃួង ស្រេង ណែនាំឲ្យពង្រឹងការយកចិត្តទុកដាក់លើ មនុស្សចាស់ជរា និងជនក្រីក្រនៅតាមមូលដ្ឋាន
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករាពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ ដោយការអត់បាយឡើយ ការណែនាំបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃទី៩ ខែកុម្ភៈនេះ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌ៧មករា។
ក្រៅពីណែនាំបែបនេះហើយ លោកឃួង ស្រេងនូវបានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្មនិងក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀតនៅមូលដ្ឋាន ព្រោះមិនថាអ្នកមានឬអ្នកក្រទេ គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយដែលមានសន្តិសុខសណ្តាប់ និងការរស់នៅប្រកបដោយភាពសប្បាយរីករាយ។
លោកអភិបាលក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងចៅសង្កាត់ទាំងអស់ ចុះជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វាក់សាំងឬដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីកាន់តែបង្កើនភាពសុំាក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងវីរុសបំប្លែងថ្មីអូមីក្រុង ដែលជំរុញដល់កំណើនសេដ្ឋនិងជីវភាពប្រជាពលរដ្ឋ។
លោកឃួង ស្រេង បន្តទៀតក្នុងនោះត្រូវយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់សារធារណៈគឺជាឧត្តមភាពសង្គម ហើយជាបញ្ហាអាទិភាព ដើម្បីធ្វើឲ្យទីក្រុងសោភ័ណភាពស្រស់ស្អាតស៉ីវិល័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីក៏បានណែនាំដល់រដ្ឋបាលខណ្ឌ និងសង្កាត់ មិនត្រូវបណ្តែតបណ្តោយឱ្យមូលដ្ឋានរបស់ខ្លួននៅតែមានការលក់ដូររំលោភលើចំណីផ្លូវសារធាណៈឡើយ ព្រោះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។
លោកបានបញ្ជាក់ថា បើកន្លែងណានៅតែមានការលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូសត្រូវអនុវត្តវិធានការណ៍ច្បាប់កសាងសំណុំរឿងទៅកាន់តុលាការ។
លោកឃួង ស្រេង បានស្នើអភិបាលខណ្ឌ ចៅសង្កាត់ត្រូវបំពេញការងារនេះឱ្យល្អ ព្រោះនៅតាមផ្លូវមានការលក់ដូររញ៉េរញៃ នៅតំបន់គិរីរម្យមានការលក់ម៉ូតូរំលោភលើចំណីផ្លូវ ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីធានាឱ្យតាមដងផ្លូវមានភាពស្រស់ស្អាត ប្រជាជនងាយស្រួលធ្វើដំណើរ។
លោកបញ្ជាក់ថា លោកមិនខ្លាចឱ្យប្រជាជនមានការលក់ដូរដូចនៅទីក្រុងឡុងដ៏ឡើយ ព្រោះការលក់ដូរនៅក្រុងឡុងពេល នៅពេលឈប់លក់គឺគ្មានសំរាមនៅរាយប៉ាយ ដោយអ្នកលក់ដូរ គេចេះគោរពច្បាប់ ចេះប្រមូលសំរាមទុកដាក់បានត្រឹមត្រូវ ប៉ុន្តែ ការលក់ដូរនៅរាជធានីភ្នំពេញវិញ គឺលក់ហើយសំរាមនៅរាយប៉ាយមានក្លិនស្អុយនៅតាមដងផ្លូវ។ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យអាជីវករលក់ដូរនៅតាមដងផ្លូវឡើយ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ក៏បានកោតសរសើរដល់ ខណ្ឌ៧មករា ដែលដោះស្រាយ បញ្ហានានាបានយ៉ាងល្អជាច្រើន ដូចជាការផ្តល់សេវាសាធារណៈ ការរៀបចំសោភ័ណភាពសណ្តាប់ តាមដងផ្លូវ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។
នៅក្នុងពិធីនោះដែរ លោកអភិបាលរាជធានី ក៏បានទទួលយកសំណូមពរ និងការដោះស្រាយបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាសំរាម ការដាក់ភ្លើងបំភ្លឺផ្លូវនៅទីតាំងឌឿងហែមជាដើម។
ជាមួយនោះលោកសោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា បក្សសង្កាត់ បានគាំទ្រពីផែនការរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនេះថា បើជាការចង់បានរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ មានចំណីផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរមិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរសង្កាត់នឹងបង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អ ដើម្បីឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមពីការយកចិត្តទុកដាក់របស់អាជ្ញាធរ៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ