Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​ជំងឺអេដស៍​៧​ឆ្នាំ ប្រមាណ​១០០​គ្រួសារ​ទទួលបាន​អំណោយ

បានផុស

នៅ

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​ជំងឺអេដស៍ អស់​រយៈកាល​៧​ឆ្នាំ​មកហើយ ចំនួន​១០០​គ្រួសារ រស់នៅ​ឃុំ​រការ បានមក​ទទួលបាន​អំណោយ​មនុស្សធម៌​មួយចំនួន​ពី​សប្បុរសជន នៅ​មន្ទីរ​ពេទ្យ​បង្អែក ឃុំ​រកា ក្នុងស្រុក​សង្កែ ដើម្បី​បន្ត​ការរស់រាន មានជីវិត​ទៅមុខទៀត កាលពី​ព្រឹក​ថ្ងៃទី ៩ ខែកុម្ភៈ​ឆ្នាំ ២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ស៊ូ សានិ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា អំណោយ​នេះ គឺជា​ការចូលរួមចំណែក​រំលែក​ការលំបាក​បងប្អូន ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងពេល​ទើបតែ​ទទួលរង​ផល​ប៉ះពាល់​ដោយ​កូ​វីដ និង​រួមចំណែក ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ឆ្លើយតប​ការងារ​អេដស៍​ក្នុង​សហគមន៍ តាមរយៈ​ការ​កៀរគរ​ធនធាន​។

យ៉ាងណាមិញ គិត​មកដល់​បច្ចុប្បន្ន​នេះ បងប្អូន​រងគ្រោះ​នៅ​ឃុំ​រកា គឺ​បានរស់នៅ​ជាមួយ​រោគ​អេដស៍​៧​ឆ្នាំ​មកហើយ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​បងប្អូន​ថែទាំ​សុខភាព លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​ទប់ស្កាត់​នឹង​ប៉ះពាល់​បច្ចុប្បន្ន គឺ​ជំងឺ​កូ​វីដ​១៩​។​

អំណោយ​ផ្តល់ជូន​នា​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៊ី​វ ១​យួរ ម៉ាស់​១​ប្រអប់ សាប៊ូ សំលៀកបំពាក់ ថវិកា​១​ម៉ឺន​រៀល និង​អង្ករ​២០​គីឡូក្រាម៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម