Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា និង​ព្រុយ​ណេ យល់ថា ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា ត្រូវ​ដោះស្រាយ​មួយ​ជំហាន​ម្តងៗ

បានផុស

នៅ

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ រដ្ឋមន្ត្រីការបរទេស​ទី​២ នៃ​ព្រុយ​ណេ​ដា​រ៉ូ​ស្សាឡា​ម ហើយ​នៅ ក្នុងជំនួប​នោះ​ប្រមុខ​កា​ទូត នៃ​ប្រទេស​ទាំងពីរ បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន ក្នុងនោះ ក៏មាន​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លទ្ធផល​នៃ​ជំនួប ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​បាន​ឱ្យដឹងថា នៅក្នុង​ជំនួប​នោះ លោក ដា​តូ អ៊ី​រី​វ៉ាន់ បាន​អបអរសាទរ​ការ​ចាប់​ផ្តើម​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន និង​បាន​អះអាង​អំពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្ពុជា ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​នេះ​។

ក្រៅពី​បញ្ហា​ទ្វេភាគី រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​ស្ថានភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​គាំទ្រ​ដល់​ការ​បន្ធូរ បន្ថយ​វិបត្តិ និង​ការសម្រេចបាន​នូវ ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ផ្អែកលើ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​ប្រាំ​ចំណុច ដែល​បាន​ឯកភាព​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​ជូន​សម​ភាគី​ព្រុយ​ណេ​អំពី​ផែនការ​របស់​លោក ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស និង​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែងរក​ច្រក និង​មធ្យោបាយ ដែល​ធានា​បាន​នូវ​ការផ្ដល់​ជំនួយ​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព និង​ទាន់ពេលវេលា ដល់​ប្រជាជន​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា ដែល​ត្រូវការ​ជំនួយ​ជាបន្ទាន់​។

លោក ដា​តូ អ៊ី​រី​វ៉ាន់ បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់​ការ គាំទ្រ​ពេញទំហឹង​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការ​បំពេញ​តួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​។

រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នា​ចំពោះ​ភាព​ស្មុគស្មាញ​នៃ​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​តាមរយៈ​វិធីសាស្ត្រ​មួយ​ជំហាន​ម្តងៗ​។ ភាគី​ទាំងពីរ បាន​ឯកភាព​គ្នា​ថា អាស៊ាន​គួរតែ​បន្ត​បង្កើត​ដំណើរការ​សន្ទនា​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ម្ចាស់ និង​ដឹកនាំ ដើម្បី​បញ្ចប់​អំពើហិង្សា ទប់ស្កាត់​មិន​ឲ្យ​លក្ខខណ្ឌ​មនុស្សធម៌​កាន់ តែ​អាក្រក់ និង​ទទួលបាន​នូវ​សន្តិភាព​យូរអង្វែង​។

ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ចែករំលែក​ការប្តេជ្ញាចិត្ត ក្នុងការ​ធ្វើការ​ជាមួយគ្នា រួម​និង​សហការី​អាស៊ាន​ដទៃទៀត ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការ អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច និង​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ម​ជ្ឈ​ភាព និង​ឯកភាព​អាស៊ាន​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម