Connect with us

ព័ត៌មានជាតិ

កុមារជាង ៤០ ម៉ឺននាក់​ ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

បានផុស

នៅ

នៅក្នុងឆ្នាំ២០២១ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបបានទទួលសេវាពិនិត្យជំងឺនិងសម្រាកព្យាបាលជំងឺកុមារកម្ពុជាប្រមាណជាង ៤០ម៉ឺន នាក់។

របាយការណ៍ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា​បរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា»កាលពីដើមសប្តាហ៍កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងចំណោមកុមារជាង៤០ម៉ឺន​នាក់ ចំនួនអ្នកជំងឺជាកុមារមកពិគ្រោះនិងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៣៨៥ ៥១៩នាក់ និងអ្នកជំងឺកុមារចូលមកសម្រាកព្យាបាលក្នុងមន្ទីពេទ្យមានចំនួន ៨០ ៦៧២ នាក់។

ចំណែកស្រ្តីមានផ្ទៃពោះដែលបានមកពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ មានចំនួន ៦២ ៥៣៩ នាក់។ ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ១៩ ៥០៦ នាក់, ស្រ្តីមកសម្រាកព្យាបាលជំងឺកូវីដ-១៩ចំនួន ២ ៩០០ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៦៧០ នាក់ និងវះកាត់សរុប ២៣ ៨៥៥ នាក់ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានលើតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ និងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញការងារដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ស្របតាមពាក្យស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគត​ដ៏ភ្លឺស្វាងរបស់កម្ពុជា»។

តាមរបាយការណ៍ពី មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» ទទួលបានថវិកាបរិច្ចាគប្រមាណ ១៨ .៥ លានដុល្លារអាមេរិក កើនឡើង ១១,៦% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដោយទទួលបានពីសមាជិកសរុបចំនួនជាង ១៥០ ០០០ នាក់។ ថវិកាទាំងនេះបានមកពីប្រភពនានាដូចជា វិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ។

ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនប្រមាណ ៤,៥ លានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម