ព័ត៌មានជាតិ
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក គ្រោងរៀបចំនៅកម្ពុជា ចុងខែមីនា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) តំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ដែលកំពុងបំពេញបេសកកម្មនៅប្រទេសកម្ពុជា ដើម្បីត្រៀមរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ប៉ាន សូរស័ក្តិ បង្ហាញការគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)នេះ។
នៅក្នុងជំនួបពិភាក្សា កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោករដ្ឋមន្រ្តី បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសកម្ពុជា និងអង្គការ OIF រួមជាមួយប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។ លោក បានគូសបញ្ជាក់ពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ធុរជននិងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ លើសពីនេះទៀត លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងកែទម្រង់ស្ថាប័ន និងកសាងច្បាប់និងបទប្បញ្ញត្តិនានា សំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ ដែលអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
ជាការឆ្លើយតប លោក ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ដែលអាចនឹងទាក់ទាញធុរជន និងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ លោក ឆេគូ ក៏បានប្រាប់ អំពីគោលបំណងក្នុងការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
លោកបន្តថា បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម (MECA) នេះ នឹងត្រូវដឹកនាំដោយអគ្គលេខាធិការអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសប្រើប្រាស់ភាសាបារាំងដែលជាសមាជិក OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង និងដើម្បីពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជាសមាជិក OIF ទាំងអស់ ដែលជាកត្តាដ៏សំខាន់ក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងជំងឺរាតត្បាតសកល។ បេសកកកម្ម MECA នេះ គ្រោងនឹងមានការចូលរួមពីប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥ រូប មកពីគ្រប់ទ្វីបទាំងអស់ ដែលនឹងធ្វើដំណើរមកទីក្រុងហាណូយ ប្រទេសវៀតណាមជាចំណុចចាប់ផ្តើម និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាជាចំណុចបញ្ចប់ នៃដំណើរបេសកកម្មនេះ៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់