ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តផ្អាកដំណើរការអប់រំ និងកីឡា រហូតបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាក សកម្មភាពអប់រំ និងកីឡា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១០ ខែធ្នូនេះតទៅរហូតដល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បិទបញ្ចប់។

យោងតាមសេចក្តីជូនដំណឹងស្ដីពីការបន្តផ្អាកសកម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍២៨វិច្ឆិកា របស់ក្រសួងអប់រំ ចុះថ្ងៃទី១០ ខែធ្នូនេះ បានឲ្យដឹងថា ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាល ក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ផ្អាករាល់សកម្មភាពជួបជុំសិក្ខាសាលានិងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី២០នាក់។

ក្រសួងក៏ផ្អាកផងដែរ ចំពោះដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជនជាបណ្ដោះអាសន្នដោយបន្តការបង្រៀន និងរៀនតាមអនឡាញ និងផ្អាករាល់ការហាត់ប្រាណ និងលេងកីឡាដែលមានលក្ខណៈប្រមូលផ្តុំ រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ