ព័ត៌មានជាតិ
ក្រសួងសុខាភិបាលទទួលបានជំនួយម៉ាសជាង១លានសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩
ក្រសួងសុខាភិបាលទទួលបានជំនួយម៉ាសចំនួន១១៥២០០០ពីអង្គការមាគ៌ាជីវិតសម្រាប់ចែកជូនមន្ត្រីសុខាភិបាលជួរមុខនៅតាម បណ្តាខេត្ត-រាជធានីទាំង២៥ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ពិធីប្រគល់ទទួលជំនួយម៉ាសនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ រួមជាមួយ លោកបណ្ឌិតKhairul Hafiz ប្រធានអង្គការមាគ៌ាជីវិត។

លោកបណ្ឌិត Khairul Hafiz បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង សុខាភិបាលដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
លោកបណ្ឌិតក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ដល់ជនបរទេសទាំងអស់ដែលរស់នៅលើទឹកដី កម្ពុជាជាពិសេសបានផ្តល់ដល់បុគ្គលិកអង្គការទាំងអស់ដោយឥតគិតថ្លៃ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់អង្គការមាគ៌ាជីវិតត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ។
លោកស្រីរដ្ឋលេខាធិការបានបន្តថាការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជន និងសង្គមជាតិទាំងមូលពិតជាផ្តល់សារៈសំខាន់ខ្លាំងណាស់ដល់ការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអាចឱ្យយើងបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១ និងបានបើកដំណើរការឡើងវិញទាំងស្រុងសេដ្ឋកិច្ចនិងសង្គម។

លោករដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់អង្គការមាគ៌ាជីវិតគឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ និងបានជូនពរដល់លោកប្រធានអង្គការបុគ្គលិកអង្គការទាំងអស់បានទទួលជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មមនុស្សធម៌នៅកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង