Connect with us

ព័ត៌មានជាតិ

រាជធានីភ្នំពេញ និងទីក្រុង Metz នឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា នាពេលខាងមុខនេះ  

បានផុស

នៅ

ក្នុងជំនួបសម្តែងការគួរសមរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុង Metz នៃប្រទេសបារាំង នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ គឺទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា នៅពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាល បានសម្រេចជាឯកច្ឆន្ទ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះ មានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន នៅប្រទេសថៃ ប្រទេស វៀតណាម ជាដើម។ ការចងសម្ព័ន្ធមេត្រីភាពនេះ នឹងផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យវប្បធម៌, វិស័យអប់រំ វិស័យគមនាគមន៍និងបរិស្ថានជាដើម ដោយយើងមិនបានគិតថា ជាទីក្រុងតូច ឬទីក្រុងធំ នោះទេ។

លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលក្រុងម៉េសរបស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាពនេះ។ ក្រោយការពិនិត្យ និងសម្រេចហើយនោះ ទីក្រុងទាំង ២ នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ជាផ្លូវការ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកឡើងពីប្រវត្តិសាស្ត្រ របស់កម្ពុជានៅក្នុងរបបប៉ុលពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមួយនេះ ដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍រីកចម្រើន ដូចសព្វបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះដែរ លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុង Metz បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជា និងប្រទេសបារាំង គឺជាប្រទេសដែលជាមិត្តភក្កិ ដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុង និងទីក្រុង វានឹងធ្វើឲ្យយើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាត និងគមនាគមន៍ជាដើម។ ទីក្រុងយើងទាំងពីរ និងចងសម្ព័ន្ធមេត្រីភាព នឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីនេះទៀត លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសម្ដែងនូវការកោតសរ​សើរ ចំពោះប្រទេសកម្ពុជា ដែលបានរំដោះខ្លួនចេញពីរបបប៉ុលពត។ លោកបញ្ជាក់ថា នៅកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា។ ជាក់ស្ដែង អ្វីដែលលោកបានមើលឃើញ គឺចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់កាល នៃការរីករាលដាលជំងឺ-១៩ ក៏ដោយ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម