Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧត្តរមានជ័យ​ ដែល​ធ្លាប់​តែជួប​បញ្ហាខ្វះទឹក​ លែង​មានទៀត​ហើយ​

បានផុស

នៅ

មន្ត្រីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអះអាងថា គិតត្រឹមម៉ោងនេះ ខេត្តឧត្តរមានជ័យលែងខ្វះទឹកប្រើប្រាស់ទៀតហើយ ទាំងទឹកសម្រាប់ធ្វើកសិកម្ម និងទឹកស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លើកឡើងនៅក្នុង សន្និសីទព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា ខេត្ត កំពុងសាងសង់ប្រព័ន្ធធារាស្ត្រជាច្រើន មកទលម៉ោងនេះ បានស្ដារបានជាង ៩០ កន្លែង ហើយអាងទឹកអាចស្ដុកទឹកបាន ៧០០ លានម៉ែត្រគីប ខណៈដែលការប្រើត្រឹមតែ ២ រយលានម៉ែត្រគីបប៉ុណ្ណោះ។

ដោយឡែកទឹកចំនួន ៥០០ លានម៉ែត្រគូបដែលមានអាងធំចំនួន ៣ គឺបម្រើឱ្យមកខេត្តសៀមរាប និងបន្ទាយមានជ័យ សម្រាប់ធ្វើស្រូវប្រាំង។

លោក ញឺន កួន ឱ្យដឹងថា អាជ្ញាធរមិនគិតតែលើការស្រោចស្រពដំណាំមួយមុខនោះទេ គឺគិតទៅលើទឹកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ដែលនៅតាមទីប្រជុំជន ក្រុង ស្រុកទាំង ៥ គឺមានទឹកស្អាត ដែលយកប្រភពទឹកឆៅពីអាងទឹក បម្រើដល់ការផលិតទឹកស្អាតនៅក្នុងទីប្រជុំជន ខណៈដែលទឹកស្អាតនៅតាមសហគន៍៥ កន្លែងបន្ថែមទៀត ដែលកំពុងតែពង្រីក។

បើតាមលោក ញឺន កួន នៅឧត្តរមានជ័យតែងតែជួបនូវកូនរដូវប្រាំង នៅខែ ៦ និងខែ ៧ ដូច្នេះបាន​ជាអាជ្ញាធរធានទឹកបានបង្កើតអាងទឹកជាច្រើនដើម្បីទប់ស្កាត់នៃកាប្រែប្រួលអាកាសធាតុ ខណៈ​ដែល​កម្ពុជាធ្លាប់ជួបការឡើងកម្ដៅ កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។

មកទល់ម៉ោងនេះ នៅឧត្តរមានជ័យ ពុំមានចំណុចណាដែលថាខ្វះខាតទឹកប្រើនោះទេ លើកលែងតែតំបន់កំពូលភ្នំដងរ៉ែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម