Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាជើងហោះហើរលេខ០០១ បានចុះចតប្រកបដោយសុវត្តិភាពនៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល នៅវេលាម៉ោង១៤ និង៥២នាទី រសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១២ និង៥២នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញទទួលបដិសណ្ឋាកិច្ចស្តេចតេជោនាយករដ្ឋមន្រ្តីដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឆន់ រួមមានពីអគ្គនាយករងនៃក្រសួងការបរទេសកូរ៉េ, លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េ និងឥស្សរជនការទូតរបស់ព្រះរាជា ណាចក្រកម្ពុជាជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តីក្រៅពីការថ្លែងសុន្ទរកថាគន្លឹះចំនួន ៣ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក មូន ចេ អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ រួមទាំងការជួបសន្ទនាជាមួយលោក លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកូរ៉េ, លោក យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យមកពីគណបក្សអំណាចប្រជាជនកូរ៉េ និងជួបដោយឡែកជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូលនិធិសហព័ន្ធសន្តិភាពសកល។

ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅពីលោក Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល, លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រីនៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិត និងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ១៧ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

Sokha Hotels

ព័ត៌មានពេញនិយម