Connect with us

ព័ត៌មានជាតិ

ខេត្តកែប ជាខេត្តគ្មានគ្រាប់មីនដំបូងគេ នៅកម្ពុជា

បានផុស

នៅ

អាជ្ញាធរមីនគ្រោងនឹងរៀបចំពិធីប្រកាសខេត្តកែប ជាខេត្តគ្មានមីនចម្ការមីនបន្ទាប់ពីផ្ទៃដីជាង ៩០ហិកតានៅខេត្តកែប ត្រូវបានអាជ្ញាធរមីនដោះរួចរាល់។ ពិធីប្រកាសគ្រោង នឹងរៀបធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតដៃគូអភិវឌ្ឍន៍អង្គការជាតិ អន្តរជាតិនិងអ្នកពាក់ព័ន្ធប្រមាណ ២៥០នាក់ នៅបរិវេណខាងមុខសាលាខេត្តកែប។ នេះបើយោងតាមលោកលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ក្នុងពិធីប្រជុំជាមួយក្រុមការងារអាជ្ញាធរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ៅ សុខា បានឱ្យដឹងថា អាជ្ញាធរមីនបានដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពី យន្តការភូមិអស់មីន ដែលតម្រូវឱ្យប្រតិបត្តិករបោសសម្អាតឱ្យអស់មីនតាមភូមិនីមួយៗ​។ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងស៊ីម៉ាក់បានបោសសម្អាតចម្ការមីនចុងក្រោយក្នុងខេត្តកែរួចរាល់ មានន័យថា ខេត្តកែបនឹងក្លាយជាខេត្តដំបូងគេដែលអស់មាន ការគំរាមកំហែងដោយសារគ្រាប់មីនទៀតហើយ។

លោក ព្រុំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានឱ្យដឹងថា ជាង៣០ឆ្នាំមកនេះ អាជ្ញាធរមីនកម្ពុជា បានសម្រេចការដោះមីនបានជាងពាក់កណ្តាលហើយនៅទូទាំងប្រទេស។ ដើម្បីបន្តដំណើរទៅមុខទៀត អាជ្ញាធរមីនបានកំណត់យកខេត្តដែលមានការគំរាមដោយសារមីនតិចមកធ្វើការបោសសម្អាតមុន។ ក្នុងនោះអាជ្ញាធរមីនបានដាក់ខេត្តកែប ជាខេត្តដែលអស់មីនមុនគេនៅ​កម្ពុជា ដោយសារខេត្តកែបជាខេត្តគោលដៅទេសចរណ៍ដ៏ចម្បងមួយនាភាគនិរតី ហើយគិតមកទល់ម៉ោងនេះអាជ្ញាធរមីន បានបញ្ចប់ការដោះមីននៅខេត្តកែបជាស្ថាពរហើយដែរ។

​លោក ព្រុំ សុភមង្គល បានបញ្ជាក់ទៀតថា ការប្រកាសថាខេត្តកែបនឹងក្លាយជាខេត្តដែលអស់មីនមុនគេ យើងមិនរាប់បញ្ជូលរាល់គ្រាប់មិនទាន់ផ្ទុះនានាដែលនៅសេសសល់ពីសម័យសង្គ្រាមនោះទេ គ្រាន់តែថាមីនងាយនឹងគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សជាងគ្រាប់នានា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម