ព័ត៌មានជាតិ
ឧកញ៉ា តែ តាំងប៉៖ ការហូរចូលទំនិញបរទេសច្រើនលើសលប់ ប៉ះពាល់ដល់វិស័យ SME ក្នុងស្រុក
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដើមឆ្នាំ ២០២២នេះ នៅតែជួបបញ្ហាប្រឈមការប្រកួតប្រជែងទីផ្សារ ខណៈការហូរចូលទំនិញពីក្រៅប្រទេសច្រើនលើសលប់ ធ្វើឲ្យប៉ះពាល់ដល់វិស័យ SME នៅក្នុងស្រុក។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ការបើកទូលាយឲ្យទំនិញពីក្រៅប្រទេសហូរចូលកម្ពុជា ច្រើនហួសពេក ធ្វើឲ្យលប់ទំនិញក្នុងស្រុក ពិបាកក្នុងការប្រកួតប្រជែង។ លោកបានលើកឡើងថា រដ្ឋាភិបាល គួរតែរិតបន្តឹងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីថែរក្សាផលិតផលនៅក្នុងស្រុក។ លោកឧកញ៉ាបន្តថា «យើងលក់ម៉េចឈ្នះគេ បើទំនិញគេចូលពេញស្រុកហើយ បើសិនជាយើងចេះការពារ ប្រជាជនជាង ១៦លាននាក់ ផលិតបានយើងលក់ក្នុងស្រុកយើង ទោះយើងមិនធ្វើការនាំចេញ ក៏យើងទទួលបានផលល្អ»។

លោកថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មិនចាំបាច់ផលិតដើម្បីនាំចេញ គឺផលិតលក់តែក្នុងស្រុកក៏វិស័យនេះរីកចម្រើន ព្រោះតម្រូវការក្នុងស្រុកសំខាន់ណាស់ ប៉ុន្តែបញ្ហាប្រឈម គឺការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់។
លោកឧកញ៉ាធ្លាប់បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងអំពីពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ គឺមានផលិតផលបរទេសយ៉ាងច្រើន ដាក់តាំងពិព័រណ៍លក់យ៉ាងគគ្រឹកគគ្រេងលក់ក្នុងតម្លៃធូរថ្លៃ ប្រជែងជាមួយផលិតផលក្នុងស្រុក។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឲ្យវិស័យ SME កម្ពុជារីកចម្រើន រាជរដ្ឋាភិបាល ត្រូវតែទប់ស្កាត់ទំនិញនាំចូលពីក្រៅប្រទេស និងចូលរួមបំផុសគំនិតពលរដ្ឋឲ្យជួយគាំទ្រទំនិញក្នុងស្រុក ដើម្បីជួយវិស័យ SME ងើបឡើងវិញបានលឿន ក្រោយវិបត្តិកូវីដ-១៩។

សហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២១។ លោកឧកញ៉ា បានឲ្យដឹងថា ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ សហគ្រាសដែលបានចុះបញ្ជីមានតែជាង ៤ម៉ឺនសហគ្រាសប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាប្រមាណ ២៥០លានដុល្លារ តាមរយៈធនាគារ SMEs Bank ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្រិតការប្រាក់ទាប នៅឆ្នាំ ២០២២៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ