ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដំណើរការបានជាង ៨០ ភាគរយហើយ
គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំក្រុង/ខេត្តកែប បានអនុវត្តរួចរាល់ប្រមាណជាង ៨០ ភាគរយហើយ ខណៈគម្រោងមួយនេះនៅតែបន្តដំណើរការជាបន្តបន្ទាប់ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ នឹងត្រូវដំណើរការបន្ទាប់ពីត្រូវចាក់ដីបំពេញតាមមាត់ឆ្នេរចាប់ពីផ្សារក្តាម ដែលមានប្រវែងប្រមាណ ២,៧០០ ម៉ែត្រ ជម្រៅប្រមាណ ១៣០ ម៉ែត្រ ហើយគម្រោងអភិវឌ្ឍនេះ ត្រូវបានដាក់តាំងបង្ហាញនូវផ្ទាំងប៉ាន់ណូជាក់លាក់ ដូចជាគម្រោងរៀបចំកន្លែងមើល ដែលធ្វើជាកាំរង្វង់មានប្រវែង ២៥ ម៉ែត្រ, គម្រោងរៀបចំវិថីចូលឆ្នេរសមុទ្រ មានទទឹងប្រវែង ២០ ម៉ែត្រ,គម្រោងរៀបចំបន្ទប់ទឹកសាធារណៈ ដែលមានហាងកាហ្វេនៅពីមុខ, គម្រោងរៀបចំអនុវិថីចូលឆ្នេរសមុទ្រ បើកថ្មី មានទទឹងប្រវែង ១២ ម៉ែត្រ ,គម្រោងរៀបចំឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានទទឹងប្រវែងយ៉ាងតិច ៣០ ម៉ែត្រ, គម្រោងសួនច្បារបៃតងសាធារណៈ និងដាំដើមឈើ មានទទឹងប្រវែង ៥០ ម៉ែត្រ ,និងគម្រោងអភិវឌ្ឍថ្មីៗជាច្រើនទៀត។


ជាការពិតណាស់ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលបាននិងកំពុងដំណើរការក្រោមកិច្ចសហការរវាង រដ្ឋបាលខេត្តកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តកែប កាន់តែមានសក្តានុពល។



ក្នុងដំណាក់កាលនេះផងដែរ ថ្វីដ្បិតការអភិវឌ្ឍគម្រោងខាងលើ មានមតិមួយចំនួនតូចរិះគន់ ប៉ុន្តែមជ្ឈដ្ឋានភាគច្រើនបានសម្តែងក្តីរីករាយ និងអំណរសាទរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលជានិច្ចកាលបានខិតខំ និងអភិវឌ្ឍនៅគ្រប់តំបន់ភូមិសាស្ត្រខេត្តកែប ឱ្យមានភាពលេចធ្លោ និងស្រស់បំព្រង ពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូបង្ហូរទឹក។ ទាំងនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនា កម្សាន្តនៅរមណីយដ្ឋានខេត្តកែប កាន់តែច្រើនឡើងៗ៕
អត្ថបទ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា