ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងច្បាប់ គ្រប់គ្រងដ្រូន ដើម្បីធានាសន្តិសុខជាតិ
ក្រសួងមហាផ្ទៃបានរៀបចំសេចក្តីព្រាងអនុក្រឹត្យគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូនដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន តាមប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះ បានចំណាយពេលក្នុងការព្រាង ក៏ដូចបានរៀបចំការប្រជុំឆ្លងប្រមូលធាតុចូលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនដង ដោយសារកិច្ចការងារនេះ គឺជាការងារថ្មីសម្រាប់ប្រទេសកម្ពុជា ដែលត្រូវធ្វើការសិក្សាស្រាវជ្រាវ ពិភាក្សាគ្នាយ៉ាងលម្អិត ដើម្បីរៀបចំវិធានគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន សំដៅធានាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងឯកជនភាព។

លោក ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ បានបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូល ពីសំណាក់ក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាក្រោមចំណុះក្រសួងមហាផ្ទៃ ចំនួន ៤៦លើក រួចមកហើយ។ ក្នុងនោះដើម្បីឱ្យសេចក្តីព្រាងនេះកាន់តែមានសុក្រឹត្យ និងវិសាលភាព ព្រមទាំងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីណាក់សម្តេចក្រឡាហោម ក្រុមការបានរៀបចំកិច្ចប្រជុំអន្តរក្រសួង បានចំនួន ៣លើក ដែលមានការចូលរួមពីក្រសួង ចំនួន៨ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។

ចំណែកលោក ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងនេះបានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ដោយបានធ្វើការសិក្សាស្រាវជ្រាវពីបណ្តាប្រទេសជាច្រើនពីតំបន់អឺរ៉ុប និងនៅក្នុងតំបន់អាស៊ីដើម្បីធ្វើជាមូលដ្ឋាន។
លោក សក់ សេដ្ឋា បានមានប្រសាសន៍ណែនាំដល់អង្គប្រជុំ ដើម្បីចូលរួមពិនិត្យ និងផ្តើមផ្តល់ធាតុចូលនានា ឱ្យបានផុសផុល និងចូលរួមកែតម្រូវនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះមានភាពច្បាស់លាស់ និងពេញលេញ។

សូមរំលឹកផងដែរថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន ៨ជំពូក និង ៣៥មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសអនុក្រឹត្យនេះមានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល