Connect with us

ព័ត៌មានជាតិ

មាតាបិតា​ និង​បេក្ខជន​យល់​យ៉ា​ង​ណា​ខ្លះ​ ចំពោះ​​ការ​ពន្យា​ពេល​ប្រឡង​បាក់​ឌុប​?

បានផុស

នៅ

​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បា​​ន​ប្រកា​ស​ព​ន្យា​ពេល​ប្រឡង​ស​ញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ ពី​ថ្ងៃ​ទី​២១​និង​២២​ ខែធ្នូ​ ឆ្នាំ​២០២០ ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ​ខែ​មករា​ ឆ្នាំ​២០២១​វិញ ​ដោយ​សារ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​

ចំពោះ​កា​រលើក​ពេល​ប្រឡង​មួយដង​ជា​ពីរ​ដង​របស់​ក្រសួង​អប់​នេះ​ បា​​នធ្វើ​ឲ្យ​បេក្ខជន​ប្រឡង​ក៏ដូចជា​អាណាព្យាបាល​មួយ​ចំនួន​មានការ​គាំទ្រ​ និង​ខ្លះ​ទៀត​មិន​ឯកភាព​ទេ​ ដោយ​ពួកគាត់​គិ​តថា ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​និង​ទឹកចិត្ត​របស់​សិស្ស​ដែល​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រឡង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សេង សុវណ្ណនី​កា រៀន​នៅ​វិទ្យាល័យ​ព្រែក​ដំបូក​ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ឲ្យ​ដឹ​ង​ថា​ «​សម្រាប់​ខ្ញុំ​ កា​រ​ពន្យារ​ពេល​ប្រឡង​បាក់​ឌុប​នេះ​ ខ្ញុំ​មិន​គាំទ្រ​ទេ ​ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ពេលវេលា​ ហើយ​ចេះ​តែ​អូស​បន្លាយ​ពេល​យូរ​ទៅ​ៗ​។យ៉ាង​ណានេះជា​ការ​សម្រេច​របស់​ក្រសួង​ ដោយសារ​ក្រសួង​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​»​។

​ចំណែក​កញ្ញា ​អ៊ី​ម ស្រី​ម៉ី​ រៀន​នៅ​សាលា វិទ្យាល័យ​ហ៊ុន​សែន​អង្គស្នួល​បាន​ឲ្យ​ដឹង​ដែរ​ថា​«​ចំពោះ​ខ្ញុំ​ផ្ទាល់​យល់ថា ​ការ​លើក​ថ្ងៃ​ប្រឡង​នេះ​ក៏​ជា​ការ​ត្រឹមត្រូវ​ម្យ៉ា​ងដែរ ព្រោះ​ប្រទេសជាតិ​កំពុង​ជួប​វិ​​បិ​ត្ត​ដូច​ច្នេះ​ហើយ​ប្រជាជន​ក៏ដូចជា​សិស្សា នុសិស្ស​គួរតែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល សហ​ការគ្នា​ដើម្បី​ជៀស​ផុត​ពី​វិ​​បិ​ត្ត​(​កូ​វីដ​)​នេះ​»​។​

កញ្ញា​បាន​បន្ត​ថា​«​តែ​ខ្ញុំ​ក៏​ស​ង្ឃឹមថា នឹង​គ្មាន​ការ​លើក​ថ្ងៃ​ប្រឡង​ទៀត​នោះ​ទេ​ ព្រោះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទឹកចិត្ត​សិស្ស​ដែល​ខំ​រៀន ក៏ដូចជា​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​ប្អូន​ដែល​ត្រូវ​ឡើង​ថ្នាក់​ទី​១២​ថ្មី​ផង​ដែរ​»​។

រីឯអ្នកស្រី ចាន់​ ធឿន រស់នៅ​ភ្នំពេញ​ដែល​មា​នកូន​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​ដែរ ​​បាន​និយា​យថា ​«​សម្រាប់​ខ្ញុំ​ចង់​ឲ្យ​ក្រសួង​រៀបចំ​កា​រប្រឡង​ឲ្យ​បាន​ឆាប់ៗ​ដើម្បី​ឲ្យ​ដឹង​ធ្លា​ក់​ជាប់​ ព្រោះ​សម័យ​កូ​វីដ​១៩​ខ្លាច​មិនបាន​ប្រឡង​»​។​

អ្នកស្រី​បាន​ប​ន្តថា​«​ឥឡូវនេះ​ក្រសួង​បា​នកំណត់​ច្បាស់លាស់​ហើយ​ប្រឡង​នៅ​ថ្ងៃ​ទី​១១ ​ខែ​មករា​ឆ្នាំក្រោយ​ តែ​សូ​មកុំ​ឲ្យ​លើក​ពេល​ប​ន្តទៀត​ទៅ​បាន​ហើយ​»​។​

​អ្នកស្រី​​តែងតែ​ណែនាំ​ដល់​កូន​ឲ្យ​ប្រឹង​រៀន​ ទោះបីជា​រៀន​នៅផ្ទះ​ក៏ដោយ​ដើម្បី​ធ្វើ​យ៉ាងណា​ប្រឡង​ឲ្យ​ជាប់​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​បន្ត​ទៀត​។​

​លោក ហេង វ៉ា​ន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ទទួល​ស្គាល​ថា​ មានការ​ប៉ះពាល់​ខ្លះ​ដល់​បេក្ខជន​ប្រឡង​ ព្រោះ​គាត់​បាន​ខំ​ត្រៀម​រួចរាល់​ហើយ​ស្រាប់តែ​លើក​ពេល​ប្រឡង​។​

​យ៉ាងណាក៏ដោយ លោក​បាន​ប​ន្តថា​«​ក្រសួង​ក៏​មិន​ចង់​លើក​ពេល​ដែរ ​តែ​ដោយសារ​ជំងឺ​កូ​វីដ​១៩​មាន ការ​រាតត្បាត​ចូល​សហគមន៍​ទើប​មានការ​ព​ន្យា​ពេលនោះ​តែ​ក្រសួង​បា​នដាក់​កាល​បរិ​ច្ចេ​ទ​ច្បាស់ លាស់​ហើយ​ប្រឡង​នៅ​ថ្ងៃ​ទី​១១មករា​ឆ្នាំក្រោយ​»​។​

លោក ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​ «​ក្រសួង​អប់រំ យុវជន និង​កីឡា​យ​ល់​ច្បាស់​ពី​ក្តី​បារម្ភ​នេះ​។ ក្រសួង​សូម​ស្នើ​សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង និង​មាតាបិតា​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ថែរក្សា​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ ខណ​:​ពេល​ដែល​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩​នៅឡើយ​»​។​

​លោក​បាន​បន្ត​​ថា​«​ក្នុង​ន័យនេះ ក្រសួង​នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​ប្រឡង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការរៀន និង​បង្រៀន​ក្មុង​បរិបទ​កូ​វីដ​-១៩»​។

​លោក​បាន​បន្ថែ​មថា​ ក្នុង​បរិបទ​កូ​វីដ​-១៩ គោលបំណង​ធំ​២​សម្រាប់​ការសិក្សា​គឺ ឲ្យ​មានការ​រៀន​សូត្រ​ជា​បន្ត និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង ទប់ស្កាត់ និង​បង្ការ​កា​​ររីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​​​

អត្ថបទដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម