Connect with us

ព័ត៌មានជាតិ

​ខេត្តឧត្តរមានជ័យ​ដាក់​បញ្ចូល​ឪឡឹកលឿង​ និងត្រសក់ផ្អែម​ ជា​ផលិតផលសក្ដានុពល​របស់ខេត្ត​

បានផុស

នៅ

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ  បានថ្លែងថា រដ្ឋបាលខេត្តឧត្តរ​មានជ័យកំពុង ជំរុញការផលិត និងការនាំចេញផលិតផល​ដែលមាន​រសជាតិ​ឆ្ងាញ់ គឺឪឡឹកលឿង និងត្រសក់ផ្អែម ដោយសារស្ថានភាពដីមានលក្ខណៈពិសេស ដែលខេត្ត​ផ្សេងៗ​មិនមានដូចគឺលក្ខខណ្ឌអាកាសធាតុ ដី និងបច្ចេកទេស ដែលមានលក្ខណៈអំណោយ​ផល​ល្អដល់​ការដាំដុះដំណាំទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ទិន្នផលនៃដំណាំឪឡឹកលឿង និងត្រសក់ផ្អែម អាចផ្តល់ផលខ្ពស់ប្រមាណជា ១៥ ទៅ ២០ តោន ដែលអាចធ្វើឱ្យកសិករទទួលបានប្រាក់កម្រៃសមរម្យ។

លោក ស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្ត​មានដៃគូជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន​ដើម្បីកំណើនជីវភាព​ប្រជាពលរដ្ឋ និងទប់ស្កាត់ចំណាកស្រុកខុសច្បាប់ ដោយបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបន្លែ និងជួយរកទីផ្សារ ដោយបន្លែផ្លែឈើមានគុណភាព ជាក់ស្ដែងឪឡឹកលឿង និងត្រសក់ផ្អែមជាដើម ដែលកំពុងតែដាក់បញ្ចូលជាផលិតផលសក្ដានុពលភូមិ១ ផលិតផល១ របស់ខេត្តឧត្តរមានជ័យ ហើយនឹងទទួលបាននូវការបញ្ជាក់វិញ្ញាបណ្ណបត្រនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៥

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

ជីវិតកម្សាន្ដ២០ នាទីutes មុន

អតីតអ្នកគ្រប់គ្រង MGC ព្រមានបញ្ចេញមុខបរវរកញ្ញាម្នាក់ ដែលប្រើសម្តីមិនសមរម្យលើខ្លួន

ដួង សុខគា
ជីវិតកម្សាន្ដ៣២ នាទីutes មុន

លោក ដួង សុខគា ស្នើបែងចែកឱ្យដាច់រវាងពាក្យ «បងប្អូន» និងពាក្យ «បងអូន» បែបទំយើតាមបរទេស

សេដ្ឋកិច្ច៣៦ នាទីutes មុន

អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀមកំពុងទទួលបានការគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម