Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ចង់សង់អគារ សារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក

បានផុស

នៅ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ មានបំណងចង់បានអគារសារមន្ទីរមីនមានលក្ខណៈរាងគ្រាប់មីនធំជាងគេនៅលើពិភពលោក ដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់រៀនសូត្រ អំពីមរតកសង្គ្រាម និងអត្ថន័យ នៃសន្តិភាពពេញលេញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ហេង រតនា ធ្វើឡើងនៅថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២២​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ក្នុងឱ្យកាសជួបពិភាក្សាជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន​របស់ JICA ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតម្រូវការ និងរូបរាងអាគារផេ្សងៗដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

តាមរយៈទំព័រហ្វេប៊ុកផ្លូវការនៅថ្ងៃនេះ លោកអគ្គនាយកស៊ីម៉ាក់បានសរសេរថា៖ “ចង់បានអគារសារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក ​​សម្រាប់បង្ហាញពិភពលោកថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ មគ្គុទេសក៍ឯកសន្តិភាព​បានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សច្រើនជាងគេលើលោក​ មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយនៅចុងឆ្នាំ២០២៥​ និងបន្សល់ទុកតែអគាររាងគ្រាប់មីនធំបំផុត ដើម្បីយុវជនជំនាន់ក្រោយស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម​ និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា”។

នៅក្នុងឱកាសពិភាក្សានោះ លោកអគ្គនាយកស៊ីម៉ាក់បាន បង្ហាញគ្រាប់មីនដែលបានដោះបន្សាបរួច និងសម្រាប់ទុកឱ្យហ្វឹកហ្វឺនដល់ក្រុមវិស្វករជប៉ុនឱ្យយល់ពីទ្រង់ទ្រាយសំណង់ផងដែរ។

“កម្ពុជាថ្មី” បានព្យាយាមសាកសួរព័ត៌មានលោក ហេង រតនា បន្ថែម ពាក់ព័ន្ធនឹងការសាងសង់អគារសារមន្ទីរខាងលើនេះដែរ តែមិនអាចទាក់ទងបាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤២ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម