Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ស្ដីពី “ការ​​ប្ដេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ”

បានផុស

នៅ

តបតាមការ​អញ្ជើញ​រួមរបស់លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ លោក បូរីស ចនសុន  (Boris Johnson) នាយករដ្ឋមន្ត្រី​អង់គ្លេស លោក អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Ma​cron) ប្រធានាធិបតីបារាំង លោក សេបាសទៀន ភីណេរ៉ា អ៊ីឆែនិក (Sebastián Piñera Echenique) ប្រធានាធិបតីស៊ីលី និងលោក ហ្សូហ្សេប៉េ កុងតេ 

(Giuseppe​ Conte​) នាយករដ្ឋមន្ត្រី​អ៊ីតាលី សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពី “ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាស​ធាតុ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាស​ធាតុ។

កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយ​​សម្រាប់ភាគីនានា នៃ​អនុសញ្ញា​ក្រប​ខណ្ឌ​អង្គការ សហប្រជា​ជាតិ​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្តថ្មីប្រកបដោយ​មហិច្ឆតា​ ដែលទាក់ទងនឹង ទី១. ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀត នៃការចូលរួមរបស់ប្រទេសនីមួយៗ ទី២. យុទ្ធសាស្ត្រ​រយៈពេលវែង​ក្នុង​ការ​ដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិតសូន្យ ទី៣. ការ​ប្ដេជ្ញា​ចិត្តផ្នែកហិរញ្ញវត្ថុ​ពាក់​ព័ន្ធ​នឹងអាកាសធាតុ និងទី៤. ផែនការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញ​គោល នយោបាយ​នានា។

នៅក្នុងកិច្ចប្រជុំនោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​គូស​បញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃការប្រែ​ប្រួល​អាកាសធាតុទៅលើការអភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គមរបស់ពិភពលោក ដែលទាមទារ​ការ​ដោះស្រាយតាម​រយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ 

សម្ដេច​តេជោ នឹងលើកឡើងផងដែរ អំពីការប្តេជ្ញាចិត្ត របស់កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែ​ប្រួល​អា​កាសធាតុ ដោយមានវិធានការ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ បើទោះបីជា​កម្ពុជា​មានចំណែកតិចតួចក្នុងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​ក្តី៕

អត្ថបទ ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម