Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​​ក្រសួង​វប្បធម៌​ហាម​មន្ត្រី​ចេញ​លិខិត​ទទួល​ស្គាល់​ដី​បុរាណដ្ឋាន​កាន់​កាប់ ​ឬ​ប្រើប្រាស់​ខុសច្បាប់​

បានផុស

នៅ

លោក ស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និងវិចិត្រសិល្បៈបានហាមមន្ត្រី​ចេញ​លិខិតទទួលស្គាល់លើករណីដីបុរាណដ្ឋានដែលរងការកាន់កាប់ ឬប្រើប្រាស់ដោយខុសច្បាប់ នៅពេល​ដែល​មិនទាន់មានវិធានការណាមួយអាចអនុវត្តទៅបានដោយប្រសិទ្ធភាព ពិសេស​ជាមួយ​អ្នក​មាន​អំណាចបុណ្យស័ក្តិ។

ការហាមប្រាមរបស់លោកស្រីរដ្ឋមន្ត្រីនេះបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌​និងវិចិត្រសិល្បៈឆ្នាំ២០២១ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ២០២២​នៅ​រសៀល​ថ្ងៃទី​១០ ខែ​កម្ភៈឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនោះលោក ស្រី រដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ពិសេស​មន្ទីរវប្បធម៌​ និង​វិចិត្រសិល្បៈរាជធានី-ខេត្តត្រូវពង្រឹង​និង​ពង្រីកការផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋអំពីច្បាប់ បទដ្ឋានគតិយុត្ត និងទោសពៃរ៍នានាពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​បំពាន​បុរាណដ្ឋាន ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបុរាណដ្ឋាន​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​វប្បធម៌ជាតិ។

ជាមួយគ្នានេះដែរ ត្រូវដោះស្រាយបញ្ហាឱ្យអស់លទ្ធភាពនិងគ្រប់មធ្យោបាយដែលមាន ដោយ​ប្រើ​ប្រាស់​គ្រប់​វិធាន​ការ​ទាំង​អស់​ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋាន តាម​រយៈ​ការ​សម្រប​សម្រួល ការណែនាំ ការធ្វើកិច្ចសន្យា និង​ការអនុវត្តនីតិវិធីច្បាប់។ ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ទម្រង់​ឯកសារចុះ​បញ្ជីនិងឯកសារកំណត់និយាមការបុរាណដ្ឋាន​របស់​មន្ទីរ​និង​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បីធានាថាឯកសារទាំងអស់មានសង្គតិភាព និងងាយបញ្ចូលក្នុងកុំព្យូទ័រ ពិសេស​ដូច​គ្នា​ទៅ​នឹង​ឯកសារ​របស់​មន្ទីរសុរិយោដីដើម្បីបង្ការ​កុំឱ្យ​មាន​ការ​ប្រើប្រាស់​ទម្រង់ឯកសារខុសគ្នា ដែលធ្វើ​ឱ្យ​មាន​ការ​ពិបាកទៅថ្ងៃក្រោយ។

លើសពីនេះទៀតត្រូវធ្វើអាទិភាពទីតាំងបុរាណដ្ឋានដែលត្រូវបោះបង្គោលការពារ និងហាមចេញ​លិខិត​ទទួលស្គាល់លើករណីដីបុរាណដ្ឋានដែលរងការកាន់កាប់ ឬប្រើប្រាស់ដោយខុសច្បាប់ នៅពេលដែលមិនទាន់មានវិធានការណាមួយអាចអនុវត្តទៅបានដោយប្រសិទ្ធភាព ពិសេស​ជាមួយ​អ្នក​មាន​អំណាចបុណ្យស័ក្តិ។

លោកស្រី រដ្ឋមន្ត្រីបានស្នើថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកនីតិកម្ម និងផ្នែកបេតិកភណ្ឌ ត្រូវពិនិត្យ​លទ្ធភាព​បង្កើតក្រុមការងាររួមមួយដោយមានសមាសភាពពីនាយកដ្ឋាននីតិកម្ម និងមេធាវីក្រសួង ដើម្បី​ធ្វើ​ការដោះ​ស្រាយរាល់បណ្ដឹងទាំងអស់នៅក្នុងវិស័យវប្បធម៌។

ទន្ទឹមនឹងនេះលោកស្រីរដ្ឋមន្ត្រីក៏បានស្នើអគ្គនាយកដ្ឋានបេតិកភណ្ឌយកឯកសារនិក្ខេបបទស្រាវជ្រាវរបស់​ជនបរទេស​អំពី​វត្តបុរាណនិងវិហារបុរាណខ្មែរនៅទូទាំងប្រទេស ទៅបិទតាម​វត្ត​និង​ព្រះវិហារ​បុរាណ​នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីប្រវត្តិ លើកកម្ពស់ការយល់ដឹង​អំពី​តម្លៃសំណង់​បុរាណ និង​ធ្វើ​ជាមូលដ្ឋាន​ ដើម្បី​តតាំងផ្លូវច្បាប់ ករណីមានការបំផ្លាញ​វត្ត​និងព្រះវិហារ​បុរាណ​ទាំង​នោះ ពិសេស​ដោយ​ប្រើប្រាស់គ្រឿងចក្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម