ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតថា ការចូលរួមចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ជាខ្សែក្រវ៉ាត់ការពារទី១
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

មានប្រសាសន៏នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមានសារៈសំខាន់ណាស់សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ រំលឹកនូវអតីតកាល និងធ្វើការសិក្សាស្វែងយល់ ដើម្បីអភិវឌ្ឍខ្លួន បន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្គ្រាមប្រកបដោយទុក្ខសោក និរាស្ត្រព្រាត់ប្រាស និងសម័យកាលរុងរឿងប្រកប ដោយភាពសុខុដុមរម្យនា ជាពិសេសដូចពេលបច្ចុប្បន្នក្រោមម្លប់នៃសុខសន្តិភាព។

ជាក់ស្តែងទីអារាមនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវសម័យសង្គ្រាម ក្នុងនោះទីធ្លាអារាមទាំងមូល បានក្លាយទៅជាទីលានកប់សព ហើយហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ធ្វើជី និងជាកន្លែងចិញ្ចឹមសត្វផ្សេងៗ ប៉ុន្តែក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា ការគោរពប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយឡើងវិញ។

បេក្ខជននាយករដ្ឋមន្ត្រីរូបនេះអះអាងថា ដោយឡែកក្នុងបរិបទកូវីដ ពិធីសម្ពោធនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបាន គឺដោយសារស្ថានការណ៍ នៃការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងប្រទេស យើងមានភាពធូរស្រាល ហើយនេះមិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយ ការទទួលខុសត្រូវ សម្រេចអារកាត់រហ័ស ទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការព្យាបាល ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សមេ្តចតេជោ ជាអ្នកដឹកនាំដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេសឲ្យចាកចេញពីភាពក្រីក្រ លំបាកតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើង ឱ្យមានការប្រតិបត្តិសាសនា ដែលជាឫសគល់នៃសច្ចធម៌ ក្នុងជីវិតរស់របស់បុគ្គលគ្រប់រូប។ ដែលចំណុចទាំងនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិបន្តិចសោះ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង