Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ក្នុងជាងពាក់កណ្ដាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់បញ្ចប់សង្គ្រាម ហើយសម្ដេចមិនជឿនោះទេថា ធ្វើសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះ។

ការលើកឡើង របស់សម្ដេចតេជោ​ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីបើក កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈនេះថា ប្រទេសកម្ពុជា និងតំបន់មេគង្គ អាចផ្ដល់មេរៀន ស្ដីពី ការបង្កើតសន្តិភាព និងកសាងសន្តិភាព ព្រមការបង្រួបបង្រួមជាតិ ដែលជាឧទាហរណ៍ គឺនយោបាយឈ្នះៗ នៅក្នុងប្រទេសកម្ពុជា អាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវ សម្រាប់ប្រទេសនានា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា យើងមិនអាចធ្វើសង្រ្គាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ តែត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះៗ ដើម្បីបញ្ចប់សង្គ្រាម។ សម្ដេចតេជោ បានថ្លែងបន្តថា «ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនអង្គពិធីឲ្យបានជ្រាបថា ក្នុងជាងពាក់កណ្ដាលជីវិត របស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម ប្រទេសរបស់យើងខ្ញុំ ហែកហួរដោយសារសង្គ្រាម យើងបានប្រើប្រាស់ការចរចា ៤ឆ្នាំ ដើម្បីបញ្ចប់សង្រ្គាមនេះ»។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា អ្វីដែលជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺការដែលអ៊ុនតាក់ដកត្រឡប់ទៅវិញ បន្សល់ទុកឲ្យប្រទេសកម្ពុជា មានតំបន់ពីរ និងរដ្ឋាភិបាលពីរ នៅកម្ពុជា។

សម្ដេចតជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងខ្ញុំ គ្មានជម្រើសអ្វីឲ្យល្អ ក្រៅពីការដាក់ចេញ នូវនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព​ កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្នុងរយៈពេលជាង ២០ឆ្នាំ រួចស្រេចទៅហើយ ហើយដែលមុននេះ ប្រវត្តិសាស្រ្ដរបស់យើង បានបញ្ជាក់ថា ប្រមាណ ៥០០ឆ្នាំ ដែលកម្ពុជាមានការហែកហួរ និងបែងចែកទឹកដី នេះជាបទពិសោធន៍មួយ ដែលកម្ពុជាបានរកដោយ​ខ្លួនឯង ដោយមានជំនួយឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តរជាតិ៕

អត្ថបទ៖ ឃួន​ សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម