Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកបាទីបញ្ជាកម្លាំងចុះដកបង្គោលថ្មដែលដាំវាទីយកដីលិចទឹក បន្ទាប់ពីជូនដំណឹង​១៥ថ្ងៃ

បានផុស

នៅ

បង្គោល​ថ្ម​ជាច្រើនដើមដែល​បាន​ដាំ​វាទី​យក​ដី​លិច​ទឹក​របស់​រដ្ឋ​ដោយ​ស្ត្រី​ពីរ​នាក់​បងប្អូន​រស់នៅ​រាជធានី​ភ្នំពេញ​ ត្រូវបាន​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បញ្ជា​ទៅ​លោក អ៊ុក សំបូរ មេឃុំ​ត្នោត​នាំ​កម្លាំង​ទៅ​ដកចេញ​ជា​បណ្តើរៗ​ហើយ ក្រោយ​ម្ចាស់​បង្គោល​ថ្ម​ទាំង​២​នាក់​មិន​បានមក​ដកចេញ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​បញ្ជាក់ថា ក្រោយ​ការជូនដំណឹង​របស់​អា​ជ្ញា​ធរ​ស្រុក​កាល​ពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ដោយបាន​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​បង្គោល​ថ្ម​ដែល​បាន​ដាំ​មក​ដកចេញ​ដោយ​ខ្លួនឯង ហើយ​មកដល់​ថ្ងៃទី​១០​កុម្ភៈ ម្ចាស់​នៅតែ​មិន​មក​ដក ទើប​លោក​បញ្ជា​ទៅ​រដ្ឋបាល​ឃុំ​ត្នោត ដឹកនាំ​កម្លាំង​ដោយមាន​លោក​មេភូមិ និង​ប្រជា​ការពារ​ភូមិ​រំចេក ចុះ​ដក​បង្គោល​ថ្ម​ដែល​ឈ្មួញ​បាន​ដាំ​ក្នុង​ដៃ​អូរ​ជា​ដី​សាធារណ​:​របស់​រដ្ឋ​។

លោក​អភិបាលស្រុក​បន្តថា បង្គោល​ថ្ម​ចំនួន​២៩​ដើម​ត្រូវបាន​ដក​យកមក​រក្សាទុក​នៅ​សាលាឃុំ​ត្នោត រីឯ​បង្គោល​ថ្ម​ជាច្រើន​ដើម​ទៀត រដ្ឋបាល​ឃុំ​នឹង​ដឹកនាំ​កម្លាំង​ចុះ​ដក​បន្ត​នៅ​រដូវ​ទឹក​ស្រក​។​

សូម​រំ​ឮ​កថា ចំណុច​ដៃ​អូរ​ស្ថិតនៅ​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ដី​លិច​ទឹក​របស់​រដ្ឋ​ជាង​២០​ហិច​តា ត្រូវបាន​អ្នកស្រី ភឿង សុខ​ហួង និង​ប្អូនស្រី​ឈ្មោះ ភឿង សុខ​ម៉េង ដើរ​បញ្ចុះបញ្ចូល​ទិញ​ពី​ប្រជាពលរដ្ឋ ដោយសារ​ពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​គ្រួសារ​ផង ក៏​ចាប់ផ្តើម​លក់​ដី​លិច​ទឹក​របស់​រដ្ឋ​ជា​បន្តបន្ទាប់​រហូត​មានការ​បោះបង្គោល​វាទី​យក​ដូច​សព្វថ្ងៃនេះ​ទៅ​៕

អត្ថបទ៖​ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម