ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ស្ថាប័នចំនួន ៣ កំពុងរៀបចំបង្កើតគម្រោង ឧទ្យានសន្តិភាពមេគង្គ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ស្ថាប័នចំនួន ៣ បាននិងកំពុងរៀបចំបង្កើតគម្រោងឧទ្យានសន្តិភាពមេគង្គ ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
នៅក្នុងពិធីបើក កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈនេះ សម្ដេតេជោនាយករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ សហព័ន្ធសន្តិភាពសកល ដោយសហការជាមួយក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា កំពុងបង្កើតគម្រោងឧទ្យានសន្តិភាពមេគង្គ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គម្រោងបង្កើតឧទ្យានសន្តិភាពមេគង្គ គឺក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃ នៃវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះ នៃប្រព័ន្ធសន្តិភាព និងចងក្រងឯកសារ ព្រមទាំងចែករំលែកចំណេះដឹង អំពីសន្តិភាព ផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា គម្រោងបង្កើតឧទ្យានសន្តិភាពមេគង្គ នឹងនាំមកនូវលទ្ធផលផ្កែផ្កា និងអត្ថន័យ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់