Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវប្បធម៌លើកទឹកចិត្តឱ្យផលិតភាពយន្ត ចម្រៀង និងស្នាដៃសិល្បៈ ប្រើបច្ចេកវិទ្យាឌីជីថល

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកទឹកចិត្តឱ្យផលិតករកម្ពុជាផលិត ភាពយន្ត ចម្រៀង និងស្នាដៃសិល្បៈងាកមកប្រើបច្ចេកវិទ្យាឌីជីថលវិញ ខណៈអាជីវកម្មជួល-លក់ថាសចម្រៀង និងភាពយន្តកាន់តែធ្លាក់ចុះជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ត្រូវពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសកម្ពុជាក្នុងរយៈពេលវែង ស្របតាមនិន្នាការនៃការអភិវឌ្ឍវិស័យវប្បធម៌នៅក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ ត្រូវខិតខំរកដៃគូ និងទីផ្សារ ជាពិសេសថ្នាលបច្ចេកវិទ្យាឌីជីថលដែលមានស្រាប់សម្រាប់ភាពយន្ត ចម្រៀង និងស្នាដៃសិល្បៈរបស់ផលិតករកម្ពុជា ដើម្បីជំរុញឱ្យយើងងាកទៅរកបច្ចេកវិទ្យាកាន់តែខ្លាំងឡើង ក្នុងពេលដែលអាជីវកម្មជួល-លក់ថាសចម្រៀង និងភាពយន្ត កាន់តែធ្លាក់ចុះជាលំដាប់។

លោកស្រីរដ្ឋមន្ត្រីបានបន្តថា ត្រូវសិក្សាអំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជាឥរិយាបថរបស់ប្រជាជនខ្មែរពាក់ព័ន្ធការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញ និងសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយ។ ការដាក់ឱ្យអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥” របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងក្លាយជាផ្នែកដ៏សំខាន់នៃក្របខណ្ឌផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ដែលអាចជាឱកាសក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ក្នុងរយៈពេលវែង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងឌីជីថលគាំទ្រដល់ការបង្កើតធុរកិច្ចថ្មីៗ, បង្កើនផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែងនៃធុរកិច្ចសិល្បៈវប្បធម៌។

លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា ត្រូវដាក់ឱ្យដំណើរការ “ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា” (SME Bank of Cambodia) ដើម្បីអាចទាញប្រយោជន៍ពីកម្ចីហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប សម្រាប់ជំរុញ និងលើកទឹកចិត្តដល់សិប្បកម្ម និងអាជីវកម្មក្នុងវិស័យសិល្បៈវប្បធម៌ ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ទន្ទឹមនឹងនេះត្រូវបន្តកែលម្អកម្មវិធីសិក្សា របៀបបង្រៀន និងរៀន ពិសេសចំពោះមុខវិជ្ជាដែលប្រឈមនឹងការបាត់បង់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដើម្បីបង្កើនគុណភាព និងបរិមាណមូលធនមនុស្សនៅក្នុងវិស័យសិល្បៈវប្បធម៌៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៩ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម