ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រនៅរាជធានីខេត្តចំនួន១៦ នឹងទទួលបានសេវាបកបាយភ្នែក ដោយឥតគិតថ្លៃ
ស្ត្រី ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ រស់នៅខេត្តចំនួន១៦ នៃប្រទេសកម្ពុជានឹងទទួលបានសេវាបកបាយភ្នែក និងសេវាកែតម្រូវ កំហុសកំណុំរូបភាពដោយឥតគិតថ្លៃពី មូលនិធិ ហ្រ្វេតហូឡូ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ លោក Pascal Bijleveld ប្រធាននាយកប្រតិបត្តិទីមួយរបស់អង្គការ ATscale បានមានប្រសាសន៍ថា ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤ អង្គការបានកំណត់គោលដៅបំពេញបេសកកម្មមនុស្សធម៌ចំនួន១៦ រាជធានី/ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង សៀមរាប កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ និងរតនគិរី ដែលមានថវិកាសរុប ៥,៨៥០,៧២៧ ដុល្លាអាមេរិក។
លោកបានបន្តថា បេសកកម្មមនុស្សធម៌នោះរួមមាន ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាបកបាយភ្នែក និងសេវាកែតម្រូវ កំហុសកំណុំរូបភាពមានគុណភាពខ្ពស់ ពិសេសសម្រាប់ស្ត្រី ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពធនធានមនុស្ស ក្នុងវិស័យសុខភាពភ្នែក និងពង្រីកទីតាំងសេវាដល់តំបន់ដាច់ស្រយាលដើម្បីឈានឆ្ពោះទៅរកប្រព័ន្ធសុខភាពភ្នែកមួយដែលមានគណនេយ្យភាព ប្រសិទ្ធភាព និងធនធានប្រកបដោយនិរន្តរភាព និងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាពភ្នែកដោយការពង្រឹងគុណភាពនៃសេវាកម្មវះកាត់បកបាយភ្នែក សេវាកែ តម្រូវ កំហុសកំណុំរូបភាព។
លោក Pascal Bijleveld បានស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងនេះ។ លោក Pascal Bijleveld បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលតែងតែផ្ដល់ នូវការគាំទ្រ និងកិច្ចសហការដ៏ល្អ ទើបអង្គការហ្រ្វេតហូឡូអាចបំពេញបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។
ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងនូវការគាំទ្រចំពោះគម្រោង និងបានសំណូមពរអង្គការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីជាតិសុខភាពភ្នែក ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងអំណរគុណដល់មូលនិធិ ហ្រ្វេតហូឡូ ដែលបានចូលរួមចំណែកកាត់បន្ថយបញ្ហាភ្នែក និងភាពពិការភ្នែករបស់ប្រជាជនកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសុខុមាលភាព របស់ប្រជាជនកម្ពុជា៕
សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់