Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ ២០២២ បានប្រារព្ធពិធីបើកជាផ្លូវការហើយ

បានផុស

នៅ

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ ២០២២ បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ។ បណ្តាមេដឹកនាំពិភពលោកនានា រួមទាំងសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនោះ ផងដែរ។

នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា។ ក្នុងនោះរួមមាន ៖ លោកនាយករដ្ឋមន្រ្តីកូសូវ៉ូ,លោក មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក, លោក បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ, អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប, លោកអតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។

បន្ទាប់មកបណ្តាមេដឹកនាំ ឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ស្តីពី សន្តិភាពនៅឧបទ្វីបកូរ៉េ ដែលប្រារព្វធ្វើឡើងនៅ សណ្ឋា​គារឡូតេវ៉ើល ក្នុងរដ្ឋធានីសេអ៊ូ សាធារណរដ្ឋកូរ៉េ។ ក្នុងពិធីបើកជាផ្លូវការនោះ បណ្តាមេដឹកនាំសាស​នា​ពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាព សម្រាប់ឧបទ្វីបកូរ៉េ ពិសេសការថ្លែងសាសន្តិភាព និងការបួងសួងរបស់តំណាងសាសនាទាំងបួន រួមទាំងព្រះសង្ឃនិមន្តទៅ ពីព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍ដោយសម្ដែងការស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាមេដឹកនាំនានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ស្តីពី សន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។

លោកមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោកទាំងអស់ នៅពេលនេះ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព នៅឧបទ្វីបកូរ៉េ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសហប្រធានកិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ ២០២២ អញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ បើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីពី សន្តិភាព នៅឧបទ្វីបកូរ៉េ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម