Connect with us

ព័ត៌មានជាតិ

តម្លៃ​ជ្រូក​រស់​មាន​ស្ថិរភាព​ ខណៈ​សមាគម​ជំរុញ​ឱ្យ​គាំទ្រ​ការ​ផលិត​ក្នុងស្រុក​ជាង​ការនាំចូល

បានផុស

នៅ

តម្លៃសត្វជ្រូករស់បច្ចុប្បន្នមានស្ថិរភាពល្អប្រសើរមិនមានការឡើងថ្លៃនោះទេ បើប្រៀបធៀបឆ្នាំ ២០២១។ ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យមានការនាំចូលជ្រូករស់ និង​រៀបចំការ​ដេញ​ថ្លៃ ដើម្បីរក្សាស្ថិរភាពតម្លៃ ប៉ុន្តែក្រសួងកសិកម្មស្នើសុំផ្អាក​ការផ្តួចផ្តើម​លើនីតិវិធីដេញ​ថ្លៃចំពោះការ​នាំចូលជ្រូករស់មកកាន់ទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។

ដោយឡែក ក្រសួងកសិកម្ម បញ្ជាក់ថា ការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី និងសត្វ កាលពីដើមឆ្នាំ ២០២០ ក្រសួងបានចេញគោលការគ្រប់គ្រងការនាំចូល​ជ្រូករស់ពីបរទេស​មកផ្គត់ផ្គង់ទីផ្សារកម្ពុជា តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក និងទប់ស្កាត់ការនាំចូលជ្រូករស់លើសតម្រូវការមកបំផ្លាញអ្នកចិញ្ចឹម និងធានាស្ថិរភាពតម្លៃជ្រូករស់លើទីផ្សារ។

បច្ចុប្បន្ន តម្លៃជ្រូករស់តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះទេ ស្ថិតនៅចន្លោះ ១១ ៥០០ ទៅ ១៣០០០ រៀល ក្នុងមួយគីឡូ អាស្រ័យទៅតាមតំបន់នីមួយៗ និងប្រភេទជ្រូកសាច់។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារ បានប្រែប្រួលចន្លោះពី ២ ម៉ឺនរៀល ទៅ ២ ៥០០០ រៀល ក្នុង១គីឡូក្រាម គឺតម្លៃមួយមានការប្រែប្រួលតិចតួចបើប្រៀបនឹងឆ្នាំ ២០២១។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ប្រៀបធៀបឆ្នាំមុនតម្លៃជ្រូករស់ចុះថ្លៃជាងដោយសារនៅតាមបណ្ដាខេត្តភាគច្រើន លក់បាន ១ ១០០ រៀល ទៅតាមតំបន់ តំបន់ខ្លះអាចលក់បានដល់ ១ ២៥០០ រៀល ដែលមាន​តម្លៃស្មើឆ្នាំមុន។

លោក ស្រ៊ុន ពៅ ប្រាប់ថា បច្ចុប្បន្ន ជ្រូកនៅប្រទេសកម្ពុជាមានគ្រប់គ្រាន់​សម្រាប់បំពេញតម្រូវការ​ទីផ្សារក្នុងស្រុក ខណៈតម្លៃប្រមាណ ១ ២០០ រៀល ក្នុងមួយគីឡូ។ លោកថា តម្លៃបច្ចុប្បន្នមិន​ចាំបាច់មានការដេញថ្លៃលក់ឱ្យចុះក្រោមដើមទុនផលិតទេ ខណៈដែលអ្នកចិញ្ចឹម​ជ្រូក​បច្ចុប្បន្ន​យោងខ្លួនមិនចង់រស់។

បើតាមលោក ស្រ៊ុន ពៅ កសិកចិញ្ចឹមជ្រូកភាគច្រើន​ ពួកគាត់មិនគាំទ្រការដេញថ្លៃ ដោយសារពួក​គាត់ចង់ឱ្យរាជរដ្ឋាភិបាលគួតែគាំទ្រផលិតផលក្នុងស្រុក បានន័យថា ការចិញ្ចឹមសត្វ វិស័យ​កសិកម្មបន្លែបង្កាទាំងអស់ឱ្យគ្រប់គ្រាន់តែក្នុងស្រុកកុំរំពឹង តែការនាំចូល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម