ព័ត៌មានជាតិ
កម្ពុជា ចំណាយថវិកាជាង ១០០លានដុល្លារ ទិញអគ្គិសនីពីឡាវ ក្នុងមួយឆ្នាំ
ប្រធានអគ្គិសនីកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា បានចំណាយថវិកាទិញអគ្គិសនីពីប្រទេសឡាវប្រមាណជាង ១០០លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់ភ្លើងក្នុងស្រុក។
ក្រៅពីប្រទេសឡាវ កម្ពុជា ក៏ទិញអគ្គិសនីពីប្រទេសថៃ និងវៀតណាមផងដែរ។ ប៉ុន្តែកម្រិតនៃការទិញអគ្គិសនីពីក្រៅប្រទេសនេះ គឺក្រោម ២៥% ប្រចាំឆ្នាំ។ នេះបើតាមបញ្ជាក់របស់លោក កែវ រតនៈ។
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា(EDC) មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយកម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈ ថា ការកំណត់នៃការនាំចូលអគ្គិសនី មិនឲ្យលើស ២៥%នេះ ដោយសារដើម្បីរក្សាសន្តិសុខថាមពលរបស់ជាតិ។ លោកថា រដ្ឋខិតខំបង្កើនថាមពលក្នុងស្រុក មានន័យថា ថាមពលពីខាងក្រៅ គ្រាន់តែជាថាមពលបំពេញបន្ថែម ឲ្យថាមពលក្នុងស្រុក មិនមែនជាការជំនួសនោះទេ ពោលគឺឆ្អឹងខ្នងធំនៅតែជាផលិតផលក្នុងស្រុក។
លោក កែវ រតនៈ បានលើកឡើងថា ការនាំចូលអគ្គិសនីពីខាងក្រៅនេះ គឺទី១ បំពេញបន្ថែមការខ្វះខាត និងទី២ បន្ថយការប៉ះពាល់បរិស្ថាន។ លោកពន្យល់ថា« បើសិនជាយើងធ្វើទាំងអស់ យើងត្រូវទៅបិទទន្លេ បិទភ្នំ ការបិទទន្លេបិទភ្នំ លុះត្រាតែចាំបាច់ដែលមានប្រយោជន៍ខ្លាំងដល់ជាតិទើបរដ្ឋធ្វើ បើមិនចាំបាច់ខ្លាំងទេ យើងយកពីគេមកតិចតួច ដើម្បីបំពេញបន្ថែម ជៀសវាងការធ្វើឲ្យប៉ះពាល់បរិស្ថាន ធ្វើដូចនេះគឺចំណេញជាង»។
ប្រធានអគ្គិសនី បានឲ្យដឹងទៀតថា ទោះជាប្រទេសជិតខាងលក់អគ្គិសនីឲ្យកម្ពុជា ប៉ុន្តែប្រទេសទាំងនោះ ក៏នៅតែទិញភ្លើងពីប្រទេសជិតខាងគេដែរ ដូចជា វៀតណាមលក់ភ្លើងឲ្យកម្ពុជា ប៉ុន្តែប្រទេសនេះ ក៏ទិញភ្លើងពីឡាវ ចិន បន្ថែម។ ចំណែកថៃលក់ភ្លើងឲ្យកម្ពុជា តែថៃក៏ទិញភ្លើងពីឡាវ និងភូមាជាដើម។ រីឯឡាវ លក់ភ្លើងឲ្យកម្ពុជា តែឡាវខ្លួនឯង ក៏ទិញភ្លើងអគ្គិសនីពីថៃផងដែរ។ លោកថា ចរន្តនៃការដោះដូរថាមពលនេះ គឺដើម្បីចំណេញទៅចំណេញមក។
នៅឆ្នាំ ២០២២ អគ្គិសនីកម្ពុជា បានត្រៀមថាមពលស្អាតចំនួន ២ប្រភពបន្ថែមទៀត ពោលគឺ ២០មេកាវ៉ាត់ ប្រើដោយពន្លឺព្រះអាទិត្យ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានដាក់ឲ្យ ដំណើរការបណ្តាញជាតិរួចហើយ។ ចំណែកនៅខេត្តកំពង់ឆ្នាំងមាន ៦០មេកាវ៉ាត់ កំពុងរៀបចំសាងសង់ និងត្រៀមយកភ្លើង ១៥០មេកាវ៉ាត់បន្ថែម ពីវារីអគ្គិសនី ប្រទេសឡាវ ដើម្បីធ្វើឲ្យថាមពលស្អាតចូលកម្ពុជាបន្ថែមទៀត។ នេះបើតាមលោក កែវ រតនៈ។
លើសពីនេះទៀត ថាមពលក្នុងស្រុកចំនួន ៣៥០មេកាវ៉ាត់ នៅខេត្តព្រះសីហនុដើរដោយធ្យូងថ្ម នឹងត្រូវចេញនៅឆ្នាំ ២០២២ ដែលគម្រោងនេះសាងសងរយៈពេល ៤ឆ្នាំមកហើយ។
ប្រធានអគ្គិសនីម្ពុជា សង្កត់ធ្ងន់ថា បច្ចុប្បន្នថាមពលក្នុងបណ្តាញជាតិ មិនខ្វះសម្រាប់ដំណើរការសេដ្ឋកិច្ច និងសង្គមកម្ពុជានោះទេ៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម២ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ចរាចរណ៍១៥ ម៉ោង ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៦ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ