ព័ត៌មានជាតិ
ក្រសួង បង្ហាញទីតាំង និងចេញវិធានការពេលធ្វើតេស្តរកូវីដ លើកទី៣
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបញ្ចៀសការប្រជ្រៀតគ្នានៅក្នុងកំឡុងពេលអ្នកជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវទៅធ្វើតេស្តនៅថ្ងៃទី១២ ខែធ្នូស្អែកនេះ។
ការដាក់វិធានការទាំងនេះ បានធ្វើឡើងបន្ទាប់ពីការធ្វើតេស្តលើកទី២កន្លងទៅ ឃើញមានបុគ្គលមួយចំនួនមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ដែលនាំឲ្យមានការព្រួយបារម្ភពីការឆ្លងវីរុសនេះ នៅក្នុងកំឡុងពេលធ្វើតេស្ត។

លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែធ្នូនេះថា ការធ្វើតេស្តលើកទី៣ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នាថ្ងៃទី១២ស្អែកនេះក្រសួងបានរៀបចំរួចរាល់ហើយទាំងទីតាំង និងការជួយសម្របសម្រួលដើម្បីធ្វើយ៉ាងណាឲ្យការធ្វើតេស្តនេះប្រព្រឹត្តិទៅបានល្អប្រសើរ។

លោកស្រី បានបន្តថា«ស្អែកនេះខ្ញុំគិតថា យើងអាចគ្រប់គ្រងអ្នកមកធ្វើតេស្តបានល្អត្រឹមត្រូវជាងមុនដោយសារយើងមានទីតាំងនៅក្រសួងមហាផ្ទៃ ដែលមានធ្វើរោងនៅខាងក្រៅដែរ នៅស្តាតរោងយើងធំទូលាយនិងទីតាំង៣ ឬ៤មានងទីតាំងទៀត។យើងក៏មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុតដូចជាការវាស់កម្ដៅមុននឹងអនុញ្ញាតឲ្យចូល រក្សាគម្លាត មានការតម្រង់ជួរ និងចែកលេខរៀង ដែលមានការចូលរួមជួយសម្របសម្រួលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងកម្លាំងក្រសួងមហាផ្ទៃ»។

លោកស្រីបានមានប្រសាសន៍ទៀតថា ថ្ងៃស្អែកនេះ ក្រសួងបានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៣ទៅលើអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន៧កន្លែងរួមមាន១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ និង៧ពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល នៅវេលាង៧៖០០ព្រឹក។
គួរបញ្ជាក់ថាគិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិការ ហូតដល់ ថ្ងៃទី១០ ខែធ្នូនេះ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន៤០នាក់ ក្នុងស្រី១៩នាក់ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩។
ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ