ព័ត៌មានជាតិ
ឃាត់ប្ដីប្រពន្ធមួយគូរករណីមិនរាងចាល កាប់ទន្ន្រានដីលិចទឹកទៅតុលាការ
មន្ត្រីខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនវត្ថុតាងជាម៉ាស៊ីនបូមទឹក និងជនល្មើស២រូបជាប្តីប្រពន្ធ ដែលមិនរាងចាល ក្នុងការរុករានដីព្រៃលិចទឹកធ្វើស្រែទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់នាថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ។
តាមរបាយការណ៍របស់នាយប៉ុស្ដិ៍រដ្ឋបាល ព្រៃចាស់ ស្រុកឯកភ្នំ បានអោយដឹងថា កម្លាំងចំរុះមានទាំងកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានបានចាត់វិធានការឃាត់ខ្លួននិងបង្ក្រាបចំពោះប្រជា ពលរដ្ឋណាដែលមិនរាងចាលក្នុងការប្រព្រឹត្តបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកនិងបទល្មើសនេសាទ ។
ជាក់ស្តែងពេលចុះបង្ក្រាបនៅចំណុចក្រពើស្គម ភូមិសាស្ត្រឃុំព្រៃចាស់ ឃើញមានការកាប់ទន្ទ្រានព្រៃលិចទឹកធ្វើស្រែ សមត្ថកិច្ចបានរិបអូសម៉ាស៊ីនបូមទឹក ចំណែកម្ចាស់រត់គេចខ្លួនបាត់ ។
លោក ជួង សុភា ប្រធានខ័ណ្ឌរដ្ឋបាលជលផល បានអោយដឹងថាជនសង្ស័យពីរនាក់ប្តីប្រពន្ធខាង លើក្នុងចំណោមមនុស្ស៥ នាក់ដែលធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ការរុករានព្រៃលិចទឹកធ្វើស្រែ ជាមួយរដ្ឋបាលស្រុកឯកភ្នំ និងមន្ត្រីខ័ណ្ឌរដ្ឋបាលជលផលម្តងរួចមកហើយ តែជននេះមិនរាងចាលនៅតែប្រព្រឹត្តដោយជួលមនុស្សមកបូមទឹកដាក់ស្រែដែលបានរុករានដដែល។ ចំណែកអ្នកផ្សេងទៀត ពុំឃើញមានសកម្មភាពល្មើសទៀតនោះទេ បន្ទាប់ពីធ្វើកិច្ចសន្យារួច ។
ជាមួយគ្នានេះ អាជ្ញាធរស្រុកឯកភ្នំ កងកម្លាំង និង មន្ត្រីខ័ណ្ឌរដ្ឋបាលជលផល បានបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទនិងការរុករានព្រៃលិចទឹក នៅមូលដ្ឋានស្រុកនេះ ដោយបង្ក្រាបបានសាច់មង៥៥០០ម៉ែត្រ ឡុក២១ បង្គាលចំនួន១៥០០ដើម ព្រលែងត្រី១០០គីឡូក្រាម និងណែនាំធ្វើកិច្ចសន្យាចំពោះអ្នកប្រព្រឹត្តជាច្រើននាក់ផងដែរ។
អាជ្ញាធរស្រុកឯកភ្នំបានព្រមានថានិងអនុវត្តន៍តាមផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋណាមិនរាងចាលក្នុងការរុករានដីព្រៃលិចទឹក និង ប្រើឧបករណ៍នេសាទខុសច្បាប់ គឺមិនលើកលែងឡើយ៕
អត្ថបទដោយ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក