Connect with us

ព័ត៌មានជាតិ

អគ្គនាយក​អង្គការ​សន្តិភាព​សកល​ ៖ វត្តមាន​របស់​សម្តេច​តេ​ជោ និង​បណ្តា​មេដឹកនាំ​ពិភពលោក ជាការ​រួមចំណែក​ដល់​បុព្វហេតុ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ

បានផុស

នៅ

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​មូលបទ “​ឆ្ពោះទៅ​កាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​” នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ លោក​បណ្ឌិត យុន យ៉ុង​ហូ ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តា​មេដឹកនាំ​នានា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​ចូលរួម​ដោយផ្ទាល់ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល ស្តីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បណ្ឌិត យុន យ៉ុង​ហូ ដែលជា​អគ្គនាយក​អង្គការ​សន្តិភាព​សកល​បាន​បញ្ជាក់ថា វត្តមាន​របស់​សម្តេច​តេ​ជោ និង​បណ្តា​មេដឹកនាំ​ពិភពលោក​ទាំងអស់​នៅពេលនេះ ក៏ដូចជា​ការ​ថ្លែង​សា​តាម​ប្រព័ន្ធ​វីដេអូ គឺជា​ការចូលរួមចំណែក​ដល់​បុព្វហេតុ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​សហប្រធាន​បើក​រួម​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ប្រា​រព​ឡើង​នៅ​សណ្ឋាគារ​ឡូ​តេ​វើ​ល សាល​ឡូ​តេ​គ្រី​ស្តា​ល់ ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។

នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ គឺ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា រួមទាំង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ​។

នៅក្នុង​ពិធី​ជួបជុំ​មុន​ពិធី​បើក​ជា​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ត្រូវបានធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​បណ្តា​មេដឹកនាំ​ពិភពលោក​នានា ក្នុងនោះ​រួមមាន នាយករដ្ឋមន្ត្រី​កូ​សូ​វ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឯកឧត្តម បាន គី​មីន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯក​ឧត​ត្ត​ម អតីត​នាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ និង​ជា​អតីត​ប្រធាន​គណៈកម្មកា​សហគមន៍​អឺរ៉ុប ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​អី​ស្រា​អ៊ែ​ល រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក​ជាច្រើនរូប​ទៀត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

​បន្ទាប់មក​បណ្តា​មេដឹកនាំ​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយ​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ បណ្តា​មេដឹកនាំ​សាសនា​ពិភពលោក បាន​អញ្ជើញ​បូ​ង​សួង​សុំ​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ពិសេស​ការ​ថ្លែង​សារ​សន្តិភាព និង​ការ​បួងសួង​របស់​តំណាង​សាសនា​ទាំង​បួន រួមទាំង​ព្រះសង្ឃ​និមន្ត​ទៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម