Connect with us

ព័ត៌មានជាតិ

ស៊ី​ម៉ាក់​អំពាវនាវ​ដល់​ពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន ដាច់ខាត​កុំ​ប៉ះពាល់​ដល់​គ្រាប់​មិនទាន់​ផ្ទុះ

បានផុស

នៅ

បាត់ដំបង ៖ ចាប់ពី​ដើមខែ​កុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​ខេត្តបាត់ដំបង មានការ​ប្រទះឃើញ​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ជា​ញឹកញាប់ តាមរយៈ​ការ​ជីក​រណ្តៅ​កសាង​សាលារៀន ការ​ជីក​បង្កប់​ខ្សែកាប និង​ខ្សែ​អុ​ប​ទិ​ក ជាដើម ដែល​ករណី​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ស៊ី​ម៉ាក់ ដើម្បី​យក​ទៅ​រក្សាទុក និង​ករណី​ខ្លះទៀត ត្រូវ​បាន​មន្ត្រី​ស៊ីម៉ាក់​សុំ​ធ្វើការ​កម្ទេច​ចោល​នៅ​នឹងកន្លែង ដោយសារតែ​មិនអាច​រំកិល​ឬ​លើកយក​គ្រាប់​ទាំងនោះ​ចេញ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នេះ មាន​ប្រជាពលរដ្ឋ​បាន​មក​រាយការណ៍​ដល់​កម្លាំង​ប៉ុស្តិ៍​ព្រែក​ហ្លួង ដោយ​ពួកគាត់​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ១ គ្រាប់ ជា​ប្រភេទ​គ្រាប់កាំភ្លើង​ត្បាល់ នៅ​ចំណុចកណ្តាល​វាលស្រែ ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​គឺ​បាន​បញ្ជាក់​ថា គឺជា​ប្រភេទ​គ្រាប់ផ្លោង ទំហំ ១០៥ មី​ល្លី​ម៉ែត្រ ដែលមាន​អនុភាព​អាច​សម្លាប់​មនុស្ស សត្វ បាន ប្រសិនបើ​យើង​យក​វា​ទៅ​កែច្នៃ ឬក៏​មានការ​ប៉ះទង្គិច​វា​ខ្លាំង​។

នៅពេល​នោះ​ដែរ សមត្ថកិច្ច​ក៏បាន​រាយការណ៍ និង​ប្រគល់​គ្រាប់​នេះ​ទៅ​ឲ្យ​មន្ត្រី​ស៊ីម៉ាក់​ប្រចាំ​តំបន់ ដើម្បី​យកទៅ​កម្ទេច​ចោល​តាម​ជំនាញ​របស់​អង្គភាព។ ទន្ទឹម​នឹង​នេះ​ដែរ ទាំង​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ស៊ីម៉ាក់ បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រាយការណ៍​ជាបន្ទាន់ ប្រសិនបើ​ឃើញ​គ្រាប់ ឬ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ណាមួយ ដោយ​មិនត្រូវ​ប៉ះពាល់​ជាដាច់ខាត ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម