ព័ត៌មានជាតិ
ទីក្រុងដ៏ឆ្លាតវៃថ្មីមួយនៃខេត្តកោះកុងគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តកោះកុងតម្លៃ ៦០០ ពាន់លានដុល្លារ
ក្រុមហ៊ុន ប៊ីលឌើប៊ើហ្គ អ៊ីនវេសម៉ិន គ្រុប (Bilderberg Investment Group) ប្រកាស ពីគម្រោងវិនិយោគក្រុងទំនើបដ៏ឆ្លាតវៃដែលមានឈ្មោះថា “អនាគត” នៅលើទឹកដីនៃខេត្តកោះកុង លើផ្ទៃដី១២ម៉ឺនហិតា ក្នុងទំហំទឹកប្រាក់ប្រមាណ៦០០ពាន់លានដុល្លាអាមេរិក។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល លោក DENIS GIGIL AHNAKOT ប្រធានក្រុមហ៊ុន ប៊ីលឌើប៊ើហ្គ អ៊ីនវេសម៉ិន គ្រុប បានអោយដឹងថា កម្ពុជាជាប្រទេសមួយមានសក្តានុពលខាងសេដ្ឋកិច្ច មានទីតាំងភូមិសាស្តទាក់ទាញ មានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់ការវិនិយោគទាំងក្នុងនិងទាំងក្រៅប្រទេស។

លោក AHNAKOT បានលើកឡើងពីកត្តាចម្បងដែលធ្វើលោកជ្រើសរើសមកបណ្តាក់ទុននៅកម្ពុជា“ ពីព្រោះកម្ពុជាមានរដ្ឋាភិបាលស្ថិរភាពខ្លាំងជាង៤០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា។នេះក៏ជាលើកទីមួយហើយដែលកម្ពុជារស់នៅក្នុងសន្តិភាពនិងវិបុលភាព។វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកវិនិយោគដូចជាខ្លួនខ្ញុំក្នុងការមកបណ្តាក់ទុននៅកម្ពុជាដោយសាររដ្ឋាភិបាលមានស្ថិរភាព កម្ពុជាមានសន្តិភាពខ្លាំងណាស់ គ្មានអំពើហិង្សាដោយកាំភ្លើង គ្មានឧក្រិដ្ឋកម្មធំៗដូចប្រទេសដទៃ។ ចំណែកឯប្រជាជនកម្ពុជាវិញមានចរិតស្លូតបូត ឆ្លាតវៃ ក្រមសីលធម៌ការងាររឹងមាំ។ និងកម្លាំងពលកម្មដ៏ច្រើនហើយអ្នករាល់គ្នាមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើង។ លើសពីនេះរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដ៏ល្អដល់អ្នកវិនិយោគិនទាំងអស់ដែលមកវិនិយោគដោយផ្ទាល់នៅកម្ពុជានិងការផ្តល់នូវការពារដល់វិនិយោគិនទាំងអស់យ៉ាងពេញលេញដូចជារូបខ្ញុំដែរ”។

លោក DENIS GIGIL AHNAKOT បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ក្នុងគម្រោង“អនាគត” របស់លោកផ្ទាល់គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹងលើវិស័យធំបីមានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។ លោក AHNAKOT បានគូសបញ្ជាក់ថា“អនាគត”នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ីដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នាទាំងប្រាំមកពីជុំវិញពិភពលោក ដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត។នៅក្នុងទីក្រុងទាំងមូលអាចទទួលប្រជាជនរស់នៅបានចំនួនចន្លោះពី ៥លានទៅ៦លាននាក់។

លោក DENIS GIGIL AHNAKOT បានថ្លែងបន្ថែមថា គម្រោង “អនាគត” នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ អូសទាញប្រជាពលករខ្មែរឱ្យត្រលប់មកធ្វើការនិងរស់នៅប្រទេសកំណើតវិញ កែប្រែជីវភាពពលរដ្ឋនៅក្នុងខេត្តកោះកុងនិងក្នងប្រទេស ឱយមានជីវភាពធូធារ បង្កើតការងារដល់ប្រជាជនចំនួន ៧០០.០០០នាក់ បង្កើនផលិតកម្មក្នុងស្រុកនិងពង្រីកទីផ្សារក្នុងតំបន់ ជាពិសេសដោះស្រាយបញ្ហាចម្បងនៃការគ្មានទីផ្សារជូនប្រជាពលរដ្ឋ បន្ទាប់ពីប្រជាពលរដ្ឋផលិតផលិតផលបានដោយបើកចំហរទទួលទិញផលិតផលទាំងអស់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក AHNAKOT បានប៉ាន់ប្រមាណថាគម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងរយៈពេល៥ទៅ៧ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការនៅតំបន់មួយជាជំហានៗផងដែរ។
ជាចុងក្រោយ វិនិយោគិនរូបនេះក៏បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយលោកបានបញ្ជាក់ថាលោកជឿលើការដឹកនាំរបស់សម្តេចតេជោ ហើយក៏ជឿជាក់លើ បេក្ខភាព ឯកឧត្តម ហ៊ុនម៉ាណែតដូចគ្នា ព្រោះតែការដឹកនាំដ៏ច្បាស់លាស់របស់សម្តេចតេជោទើបលោកហ៊ានសម្រេចចិត្តវិនិយោគលើគម្រោងដ៏ធំសម្បើមមួយនេះ។
លោក AHNAKOT មានពាក្យចង់ផ្ងើជូនដល់អ្នកខេត្តកោះកុងទាំងអស់គ្នាថា៖ “ សូមមេត្តាកុំបារម្មណ៍ កុំភ័យ កុំឱយអ្នកណាកេងចំណេញយកផលប្រយោជន៍ពីនាក់ ហើយសូមអ្នកទាំងអស់គ្នាជួយសហការជាមួយយើង ដើម្បីបង្កើតគម្រោងនេះឱយជោគជ័យ នោះជីវិតអ្នកទាំងអស់គ្នាទទួលសុភមង្គលពេញបរិបូរណ៍ មានជីវភាពសម្បូរសប្បាយរហូតដល់កូនចៅចៅទួតរបស់អ្នកទាំងអស់គ្នាទៀត។ សូមមេត្តាកុំលក់ដីឲ្យអ្នកដ៏ទៃ សូមទុកដីសហការណ៍ជាមួយខ្ញុំ ដើម្បីអនុវត្តគំរោងអនាគតនេះបានជោគជ័យព្រោះវាជាផលប្រយោជន៍ជាតិសម្រាប់យើងទាំងអស់គ្នា។ ហើយខ្ញុំជឿជាក់ថាសម្តេចនាយករដ្ឋមន្ត្រីនឹងការពារយើងទាំងអស់គ្នាជាក់ជាមិនខាន។”


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ