ព័ត៌មានជាតិ
ទិវានៃក្តីស្រឡាញ់ គួរជាឱកាសចែកចាយក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន
ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា “ទិវានៃក្តីស្រឡាញ់” នោះ ជិតឈានចូលមកដល់ហើយ តែបច្ចុប្បន្នទិវានេះ បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនទទួលយក និងប្រើប្រាស់ ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ដ៏ស្អាតស្អំរបស់ខ្មែរ នេះបើតាមការលើកឡើងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងឱកាសនេះ ក្រសួងវប្បធម៌បានធ្វើសេចក្តីអំពាវនាវមួយនារសៀលនេះ ដោយបានបញ្ជាក់ថា ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទ នៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាព នៃវប្បធម៌ជាតិ ដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។

ក្រសួងវប្បធម៌បានបញ្ជាក់នារសៀលថ្ងៃទី១១ ខែកុម្ភៈ នេះថា “ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកប ដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីគោរពស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុម គ្រួសារ, ឪពុកម្ដាយ,ប្ដី/ប្រពន្ធ, កូន, ចៅ និងចំពោះញាតិមិត្ត និងក្រុមមនុស្សមួយចំនួនដូចជា៖ ជនពិការ, កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព សរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ, ការសំណេះសំណាល ឬទទួលទានអាហាររួមគ្នា ដោយក្ដីសោមនស្សរីករាយ តែត្រូវគោរពតាមវិធានសុខាភិបាល ដោយរក្សាគម្លាត និងនៅទីតាំងបើកចំហ។
ជាមួយគ្នានោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ត្រូវចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន កូន ចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អ ត្រកាលរបស់ខ្មែរដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព នៃសង្គមជាតិ។

គួររំលឹកថា ថ្ងៃទី១៤ ខែកុម្ភៈជាទិវានៃសេចក្ដីស្រឡាញ់ ដែលយុវវ័យមួយចំនួនធំនៅតែយល់ច្រឡំថា វាគឺជាថ្ងៃបុណ្យសង្សារទៅវិញ ហើយបានក្លាយជាវប្បធម៌ នៃការជូនកាដូ វត្ថុអនុស្សាវរីយ៍ ឬផ្កាដល់គូស្នេហ៍ ឬសង្សារ ដែលមិនខ្លាចនឹងការចំណាយប្រាក់ដ៏ច្រើននោះឡើយ។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃទី១៤ ខែកុម្ភៈ គេសង្កេតឃើញថា យុវវ័យដែលស្ថិតក្នុងសម្លៀកបំពាក់ជាស៊ីវិលធម្មតាផង ជាឯកសណ្ឋានសិស្សផង បានធ្វើដំណើរដឹកជញ្ជូនកាដូ ឬផ្កាចុះឡើងៗតាមដងផ្លូវនានា ប្រសេកប្រសាច ខ្វះភាពថ្លៃថ្នូរយ៉ាងខ្លាំង ហើយការសប្បាយភ្លើតភ្លើន ខ្វះការពិចារណានេះ ក៏បានធ្វើឲ្យយុវ័យមួយចំនួនចាញ់បោកដៃគូរបស់ខ្លួន ហើយសម្រេចបញ្ចប់ជីវិត តាមរយៈការលោតពីលើស្ពានសម្លាប់ខ្លួនជាដើម៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ