ព័ត៌មានជាតិ
ប្រធានសភាកូរ៉េខាងត្បូង ស្នើសុំឲ្យសម្ដេចតេជោ បន្តគាំទ្រដល់ការស្វែងរកសន្តិភាព នៅឧបទ្វីបកូរ៉េ
លោក Park Byeong-Seung ប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ តាមរយៈក្របខណ្ឌនៃអង្គការ UPF សម្ដេចបានដើរតួនាទីជាសហប្រធាន នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ដែលរៀបចំដោយអង្គការUPF។
លោកប្រធានសភា បានស្នើសុំឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តគាំទ្រដល់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ។ លោក Park Byeong-Seung ប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានស្នើបែបនេះនៅក្នុងជំនួប ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី ១១ ខែកុម្ភៈ ២០២២នេះ នៅទីក្រុងសេអូល សាធារណរដ្ឋកូរ៉េ។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបា នមានប្រសាសន៍ឲ្យដឹងថា លោក Park Byeong Seung ប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ តាមរយៈក្របខណ្ឌនៃអង្គការ UPF ដោយសម្ដេចបានដើរតួនាទីជាសហប្រធាន នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ដែលរៀបចំដោយអង្គការUPF។
ជាមួយគ្នានេះលោក Park Byeong Seung បានស្នើសុំឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តគាំទ្រដល់ការស្វែងរកសន្តិភាព នៅឧបទ្វីបកូរ៉េផងដែរ។ លោកបានមានប្រសាសន៍ទៀតថា លោកដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅនេះ,ហើយលោកសង្ឃឹមថាប្រេសិតពិសេស នៃប្រធានអាស៊ាននឹងទៅទស្សនកិច្ចមីយ៉ាន់ម៉ា នៅពេលខាងមុខ,ហើយកូរ៉េគាំទ្រតួនាទីរបស់អាស៊ាន ក្នុងការស្វែងរកដំណោះស្រាយ របស់ប្រទេស មីយ៉ាន់ម៉ា ហើយគាំទ្រដល់ផែនទីចង្អុលផ្លូវ ៥ចំណុចរបស់អាស៊ាននេះ។
ឆ្លើយតបទៅការស្នើសុំរបស់លោក Park Byeong Seung ប្រធានសភាជាតិកូរ៉េ ,សម្ដេចតេជោ បានគាំទ្រចំពោះការមានប្រសាសន៍ល្អៗ របស់លោកប្រធានសភាសាធារណរដ្ឋកូរ៉េ,សម្តេចតេជោបន្តថា យើង នឹងបន្តកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ, សន្តិភាពមិនមែនសម្រាប់តែនៅកម្ពុជាទេ គឺសន្តិភាពត្រូវមាននៅក្នុងគ្រប់ប្រទេស ដែលនេះវាជាផ្នែកមួយនៃគោលនយោបាយការបរទេស របស់កម្ពុជាផងដែរ ។
សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ក៏ដូចសម្ដេចផងដែរ ដែលបានធ្វើ ជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ សម្រាប់ការស្វែងរកសន្តិភាព នៅឧបទ្វីបកូរ៉េនេះ។ លោ កៅ គឹមហួន បានឲ្យដឹងទៀតថា នៅក្នុងជំនួបនោះមេដឹកនាំទាំងពី រក៏បានពិភាក្សាគ្នា ពាក់ព័ន្ធការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងនៃខួប ២៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ លោកប្រធានរដ្ឋសភាកូរ៉េ បានស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានមកទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ និងបានអញ្ជើញទស្សនកិច្ច នៅសភាជាតិនៃសាធារណរដ្ឋកូរ៉េផងដែរ។ លោកប្រធានសភា បានលើកឡើងថា ការតភ្ចាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ គឺស្ថិតក្នុងដំណាក់កាលដ៏លំបាក។
លោកបានគូសបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិតជាបានចូលរួមយ៉ាងសំខាន់ ដោយសារមានឆន្ទៈ និងការប្ដេជ្ញាខ្ពស់ធ្វើឲ្យទំនាក់ទំនងទ្វេភាគីនេះ បង្កើតឡើងក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះប្រកបដោយលទ្ធផលជាវិជ្ជមាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ពិតជារីកចំរើន ហើយធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងក៏ដូចជាកិច្ចសហការយ៉ាងស៊ីជម្រៅ។ លោកក៏បានមានប្រសាសន៏បន្ថែមថាទស្សនកិច្ច របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី មកការប្រទេសកូរ៉េលើកនេះ គឺមិនត្រឹមតែមានអត្ថន័យបន្ថែមទៀតប៉ុណ្ណោះទេ។ ប៉ុន្តែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានអត្ថន័យធំធេងហើ យយើងសង្ឃឹមថាទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងរីកចម្រើនបន្ថែមទៀត និងកាន់តែខ្លាំងក្លាជាងមុន។
ការឆ្លើយតបសម្ដេចនាយករដ្ឋមន្ត្រី បានអរគុណចំពោះលោកប្រធានរដ្ឋសភាជាតិកូរ៉េ ដែលបានទទួលជួបសម្ដេចនិងប្រតិភូ។ សម្តេចក៏បានអរគុណ លោកប្រធានសភាកូរ៉េផងដែរ ដែលបានគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគាំទ្រកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបកន្លងទៅនេះ ដែលកម្ពុជាធ្វើជាប្រធានហើយនិងឆ្នាំនេះ ក៏បានគាំទ្រកម្ពុជាជាប្រធាន អាស៊ានផងដែរ។
សម្ដេចក៏អរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែរក្សានូវទំនាក់ទំនងល្អ ជាមួយប្រទេសកម្ពុជាទោះបីក្នុងស្ថានភាពកូវីដ-១៩ មានការលំបាក និងមានការប្រឈមក៏ដោយ ។ប៉ុន្តែយន្តហោះអាកាសចរណ៍ស៊ីវិលរបស់កូរ៉េ នៅតែបន្តហោះទៅកម្ពុជា ដោយមិនបានបិទជើងហោះហើរឡើយ,ការរក្សាជើងយន្តហោះបាននេះ គឺការរក្សាបាននូវទំនាក់ទំនង និងការតភ្ជាប់រវាងប្រជាជន នៃប្រជាជននៃប្រទេសទាំងពីរផងដែរ។
ចំពោះសេដ្ឋកិច្ចរវាងប្រទេសទាំងពីរវិញ ក៏មានភាពទូលំទូលាយនិងកិច្ចសហប្រតិបត្តិការល្អ។ សម្តេចបានគូសបញ្ជាក់ផងដែរ ជុំវិញការហោះហើររបស់អាកាសចរណ៍ស៊ីវិលកូរ៉េ មកកម្ពុជាក៏បានអនុញ្ញាតឲ្យពលករនិងពលរដ្ឋកម្ពុជា អាចហោះហើរពីកូរ៉េទៅដល់ប្រទេសកម្ពុជា ដែលជាច្រកចេញចូលដ៏សំខាន់នេះ ពិតជាជួយដល់ប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីសមិទ្ធផល ដែលកើតឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ប្រទេសទាំងពីរបានឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ សម្តេចតេជោ បានជម្រាបជូនប្រធានសភា នៃសាធារណរដ្ឋកូរ៉េផងដែរថាកម្ពុជាបានផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួចហើយ,ហើយសម្ដេចសង្ឃឹមថាលោកប្រធានសភា និងជួយជំរុញឲ្យមានការអនុម័ត ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឲ្យបានឆាប់ ហើយអ្វីដែលសំខាន់ គឺវាបានចូលរួមបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ហើយក៏ជាការអបអរសម្រាប់ខួបលើកទី ២៥នៃទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរផងដែរ ។
សម្តេចបានបញ្ជាក់ថា សម្តេចបានជួបលោកប្រធានាធិបតីកូរ៉េ ហើយលោកប្រធានាធិបតី បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានបញ្ជូនមកដល់រដ្ឋសភាជាតិ ហើយដូច្នេះសម្ដេចបានស្នើលោកប្រធានរដ្ឋសភា ជួយគាំទ្រដើម្បីឲ្យកិច្ចព្រមព្រៀងនេះ វាអាចចេញឲ្យបានឆាប់។ សម្ដេចបានបន្តថា នៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនេះ សម្ដេចក៏ចង់ឃើញមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា,ព្រឹទ្ធសភានៃកម្ពុជា និងរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ពិសេសការផ្លាស់ប្ដូរ នៃតំណាងរាស្ត្រជាស្ត្រី និងតំណាងរាស្រ្តវ័យក្មេង នៃស្ថាប័នរដ្ឋសភាព្រឹទ្ធសភា នៃប្រទេសទាំងពីរ ជាពិសេសចង់ឃើញការបង្កើន នូវកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចពិតចង់ឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរចូលជាធរមាន,ជាពិសេសនោះកិច្ចព្រមព្រៀងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានចូលជាធរមាន នៅខែមករាកន្លងទៅនេះ អាចចូលរួមដែលសំខាន់ក្នុងការជំរុញពាណិជ្ជកម្មរវាងនឹងទំហំវិនិយោគនិងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
សម្ដេចសង្ឃឹមថា លោកប្រធានសភា នឹងអាចលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ ឲ្យទៅបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៀតសម្ដេច ក៏បានលើកអំពីការស្នើសុំឲ្យកូរ៉េ ផ្ដល់ជំនួយឥតសំណង និងកម្ចីសម្បទាន សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងកាត់ទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ថា ស្ពាននេះអាចជាស្ពានដ៏គំរូមួយដ៏ល្អ ហើយសង្ឃឹមថាលោកប្រធានរដ្ឋសភា នឹងជួយជំរុញឲ្យបានចេញជារូបរាង។
សម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជាវិញសម្តេចបានលើកពីរូបមន្ត ១+ ហើយតាមរយៈនៃច្បាប់វិនិយោគថ្មីរបស់ប្រទេសកម្ពុជា សង្ឃឹមថា ក្រុមហ៊ុនកូរ៉េដែលកំពុង វិនិយោគនៅប្រទេសជិតខាងកម្ពុជាប្រទេសវៀតណាម និងថៃ អាចបន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់ទៀតថា បទពិសោធន៏កន្លងទៅនេះ ប្រទេសណាក៏មានរងផលប៉ះពាល់ដោយកូវីដ-១៩ ដូចនេះអាចពង្រីកនិងពង្រាយការបណ្ដាក់ទុនរោងចក្រ ក្នុងការផលិតសម្ភារៈគ្រឿងបន្លាស់ នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។
ពាក់ព័ន្ធទំនាក់ទំនងប្រជាជន និងប្រជាជនវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលកន្លងទៅនេះបានទទួល នូវពលករកម្ពុជា និងបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ក្នុងការធ្វើការនៅក្នុងប្រទេសកូរ៉េ។ សម្ដេចក៏បានគូស បញ្ជាក់អំពីពលរដ្ឋកម្ពុជា ដែលរស់នៅធ្វើការ នៅក្នុងប្រទេសកូរ៉េ ដែលបច្ចុប្បន្ននេះធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ។
លោកប្រធានសភា បានឆ្លើយតបដោយមានប្រសាសន៍ ពាក់ព័ន្ធជាមួយនឹងការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងផ្ដល់សច្ចាប័នក្នុងពេលឆាប់ៗនេះ ជាពិសេសនៅពាក់កណ្ដាលឆ្នាំ ២០២២ ហើយលោកនឹងទទួលធ្វើការងារនេះ ជាបន្ទាន់តែម្ដង។ លោកបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បូករួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាសាធារណរដ្ឋកូរ៉េគឺពិតជាអាចជំរុញពាណិជ្ជកម្ម,វិនិយោគយ៉ាងខ្លាំងរវាងកូរ៉េនិងកម្ពុជា។
ពាក់ព័ន្ធការកសាងស្ពានមិត្ត ភាពកម្ពុជាសាធារណរដ្ឋកូរ៉េ លោកនឹងខិតខំជំរុញការងារនេះ ហើយអាចចុះកិច្ចព្រមព្រៀង ឲ្យបានឆាប់ក្នុងពេលខាងមុខ។ លោកប្រធានមានមានប្រសាសន៍ថា នៅឆ្នាំ ២០២១ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាកូរ៉េ មានប្រមាណ ១ពាន់លានដុល្លារអាមេរិក ឯណោះ ហើយលោកសង្ឃឹមថា នៅថ្ងៃខាងមុខនឹងមានការកើនឡើង ថែមទៀត។
ពាក់ព័ន្ធនឹងពលករកម្ពុជា លោកប្រធានសភាកូរ៉េ បានទទួលស្គាល់ពលករកម្ពុជា ដែលមកធ្វើការនៅប្រទេសកូរ៉េ បានរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចកូរ៉េ និងចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនិងស្ត្រីកម្ពុជា ដែលបានរៀបការប្ដី មកកាន់ប្រទេសកូរ៉េនេះ គឺរដ្ឋាភិបាលកូរ៉េ បានផ្ដល់តម្លៃពាក់ព័ន្ធជាគ្រួសារ ហើយយកចិត្តទុកដាក់ជាកូនស្រី ជាកូនប្រសាររបស់ប្រទេសកូរ៉េផងដែរ។ លោកបន្តថា ក្នុងនាមជាប្រធានសភាជាតិ នៃសាធារណរដ្ឋកូរ៉េ លោកគាំទ្រគ្រួសារ ដែលមានវប្បធម៌ចម្រុះ នៅក្នុងប្រទេសកូរ៉េ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ