Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ពន្យល់អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស អំពីដំណើរការបោះឆ្នោតនៅកម្ពុជា

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលជួបលោក ម៉ាក ថ័រ ( Mr. Marc Thaure) អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចង់ស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។ លោក ប្រាជ្ញ ចន្ទ បានពន្យល់អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសយ៉ាងច្រើនពីដំណើរការក៏ដូចជានីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marc Thaure  បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបលោក។ លោក Marc Thaure ចង់ដឹងអំពីការងារអាទិភាពរបស់ គ.ជ.ប ដែលមានដូចជា ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន លក្ខខណ្ឌដើម្បីបោះឆ្នោតបាន កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ១១០២) និងវិធានការការពារជំងឺកូវីដ-១៩ ក្នុងដំណើរការរៀបចំការបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណលោក Marc Thaure ដែលចង់ស្វែងយល់ពីការបោះឆ្នោត និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអង់គ្លេស ដែលធ្លាប់បានជួយដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។ លោកថា ជំនួយដែលរាជរដ្ឋាភិបាលអង់គ្លេសបានជួយដល់ គ.ជ.ប ជាជំនួយបច្ចេកទេស ច្បាប់ និងថវិកា។ បើតាមលោក ប្រាជ្ញ ចន្ទ ការបោះឆ្នោតនៅកម្ពុជា ត្រូវបានកែលម្អទាំងលើទិដ្ឋ​ភាពច្បាប់ និងបច្ចេកទេស ពីមួយអាណត្តិទៅមួយអាណត្តិ ហើយចាប់តាំងពីឆ្នាំ២០១៦ មករហូតដល់បច្ចុប្បន្ន ការចុះឈ្មោះបោះឆ្នោត ត្រូវបានកែទម្រង់ពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយបញ្ជីបោះឆ្នោតមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធថា មានគុណភាពល្អ ពោល គឺមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

លោក ប្រាជ្ញ ចន្ទ ក៏បញ្ជាក់ដែរថា គ.ជ.ប បាន និងកំពុងបន្តរៀបចំចាត់ចែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយដើម្បីលើកកម្ពស់ និងបញ្ជ្រាបប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅក្នុងវិស័យបោះឆ្នោត គ.ជ.ប បានអនុម័តឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងពីការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លក្ខខណ្ឌដើម្បីអាចបោះឆ្នោតបាន និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ១១០២) ជាដើម។ ចំពោះករណីជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែ គ.ជ.ប បានត្រៀម និងរៀបចំវិធានការការពារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏មានការចូលរួមពីអាជ្ញាធរដែនដី ក្នុងការផ្តល់ជាសម្ភារៈការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

ជីវិតកម្សាន្ដ៨ នាទីutes មុន

Taylor Swift ប្រាប់ហេតុផលធំមិនលេចមុខក្នុងកម្មវិធី Fashion Week ដូចគេឯង

ព័ត៌មានជាតិ១៦ នាទីutes មុន

នៅ​ភ្នំពេញ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ សម្រេច​​បាន​ជាង ៤៥ ម៉ឺនក្បាល​ដី ក្នុងចំណោម ៥០ ម៉ឺន ក្បាលដី ផែនការ​បញ្ចប់​ត្រឹមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម